Zidane ទំនងជាត្រៀមខ្លួនរួចរាល់ក្នុងការវិលមកការងារដឹកនាំក្លឹបវិញ

ខែ​មិថុនា 15, 2023

Zinedine Zidane បាន​អវត្តមាន​ក្នុង​នាមជា​អ្នក​ចាត់​ការក្លឹប ចាប់​តាំង​ពី​ចាក​ចេញ​ពី Real Madrid ជា​លើក​ទី​ពីរ​ក្នុង​ឆ្នាំ២០២១ ប៉ុន្តែ​អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូប​នេះ​អាច​នឹង​បើក​ចំហ​សម្រាប់​ការ​វិល​មក​វិញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

Zizou ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារកំពូលៗជាច្រើនក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ប៉ុន្តែបានបន្តសម្រាកដោយចំណាយពេលវេលារបស់គាត់ និងសាកថ្មឡើងវិញ។

ក្នុងពេលជាមួយគ្នានេះ គាត់មានការទាក់ទងទៅនឹងព័ត៌មានទៅដឹកនាំ Juventus, Manchester United, ប្រទេសបារាំង និងសូម្បីតែ Real Madrid។

ឥឡូវនេះ បន្ទាប់ពីបានឃ្លាតឆ្ងាយពីការងាររយៈពេល ២ឆ្នាំ Zidane ខ្លួនឯងបានបើកទ្វារឆ្ពោះទៅរកការវិលត្រឡប់មកកាន់ការដឹកនាំនៅលើទីលានវិញ។

នៅក្នុងបទសម្ភាសន៍ជាមួយ GQ វីរបុរសបាល់ទាត់បារាំងបាននិយាយថាមានអារម្មណ៍ “ស្រស់ស្រាយ” ឡើងវិញ បន្ទាប់ពី “ផ្តាច់ទំនាក់ទំនង” ពីការងារបាល់ទាត់រយៈពេលពីរឆ្នាំ៕