Erling Haaland បង្ហាញឈ្មោះខ្សែការពារដ៏ស្វិតស្វាញបំផុតដែលគាត់ជួបនៅ Premier League រដូវកាលនេះ

ខែ​មិថុនា 10, 2023

កាលពីរដូវក្តៅមុន ខ្សែប្រយុទ្ធន័រវេសបានចូលរួមជាមួយ Man City ពី Borussia Dortmund ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ៥២លានផោន។ ចាប់តាំងពីពេលនោះមក គាត់បានស៊ុតបាល់បញ្ចូលទី ឆ្វេង ស្តាំ និងកណ្តាល ខណៈដែលគាត់រីករាយនឹងយុទ្ធនាការដំបូងបង្អស់ នៅក្នុងបាល់ទាត់ អង់គ្លេស។

មកទល់ពេលនេះ Haaland បានស៊ុតបញ្ចូលទីបាន ៥២គ្រាប់ក្នុង ៥២ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ រួមទាំងកំណត់ត្រា ៣៦គ្រាប់នៅក្នុង Premier League។ កីឡាករ​វ័យ ២២ឆ្នាំ​ត្រូវ​បាន​ខ្សែការពារ​ភ័យ​ខ្លាច ប៉ុន្តែ Haaland ឥឡូវ​បាន​ដាក់​ឈ្មោះ​គូ​ប្រកួត​ដ៏​ស្វិត​ស្វាញ​បំផុត​ដែល​គាត់​គាត់ជួប​ក្នុង​រដូវ​កាល​នេះ។

និយាយទៅកាន់ BT Sport នៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League គាត់ត្រូវបានសាកសួរលើប្រធានបទនេះ ដោយអតីតខ្សែការពារ Rio Ferdinand របស់ក្រុម Manchester United។

Haaland បាននិយាយថា៖

“ពិបាកបំផុត យើងតស៊ូនៅ Anfield ខ្ញុំចាំបាន គឺ Van Dijk ខ្ញុំតែងតែនិយាយពីគាត់ ខ្ញុំគិតថាគាត់ល្អណាស់។ ប៉ុន្តែ​រឿង​ល្អ​ដែរ​គឺ​ខ្ញុំ​ជួប​ Ruben Dias, Manuel Akanji, Nathan Ake នៅ​ក្នុង​ការ​ហ្វឹកហាត់​រាល់​ថ្ងៃ។ ការហ្វឹកហាត់មិនងាយស្រួលទេ។ ប៉ុន្តែ Van Dijk ខ្ញុំចូលចិត្តគាត់ខ្លាំង ណាស់។ គាត់ឆ្លាត លឿន ហើយនៅលើអាកាស គាត់ក៏មិនគួរឲ្យជឿផងដែរ”៕