កីឡាករ Mateo Kovacić របស់ Chelsea រូបនេះ បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man City លើការផ្ទេរ នារដូវក្តៅខាងមុខនេះហើយ…

ខែ​មិថុនា 9, 2023

យោងតាមអ្នកសារព័ត៌មានលោក Fabrizio Romano បានឲ្យដឹងថា៖ កីឡាករ Mateo Kovacić ដែលជាខ្សែបម្រើការពារដ៏ឆ្នើមមួយរូប របស់ក្លឹបតោខៀវ Chelsea បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុមមេឃខៀវ Manchester City បន្ទាប់ពីមានកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយគ្នាកាលពីសប្តាហ៍មុន។

Kovacić ចង់​បាន​ការ​ផ្លាស់​ប្តូរ​នេះជាជំហាន បន្ទាប់​​រវាង​ក្លឹប​នានា ដោយរូបគេពេញចិត្តជាខ្លាំងក្នុងការទៅប្រកបអាជីពនៅ Man City៕