Real Madrid សម្លឹងមើលម្ចាស់ជើងឯក World Cup 2022 ប្រសិនបើបរាជ័យនាំយក Harry Kane

ខែ​មិថុនា 8, 2023

Real Madrid ត្រូវបានគេរាយការណ៍ថាបានកំណត់យក Lautaro Martinez ខ្សែប្រយុទ្ធ Inter Milan ជាគោលដៅខ្សែប្រយុទ្ធបម្រុង។ ប្រសិនបើពួកគេបរាជ័យក្នុងការទាក់ទាញ Harry Kane ឱ្យចាកចេញពី Tottenham Hotspur ឆាប់ៗនេះ ក្លឹបយក្ស La Liga នឹងចាប់ផ្តើមការចរចារផ្ទេរកីឡាករអាហ្សង់ទីន។

Martinez វ័យ ២៥ឆ្នាំជាខ្សែប្រយុទ្ធកំពូលម្នាក់នៅក្នុងប្រទេសអ៊ីតាលី ចាប់តាំងពីបានចូលរួមជាមួយ Inter ពីក្លឹប Racing ក្នុងតម្លៃជាង ២០លានផោន ក្នុងឆ្នាំ២០១៨។ គាត់បានជួយពួកគេលើកពានសរុបចំនួន៥ រហូតមកដល់ពេលនេះ រួមទាំងពាន Serie A ឆ្នាំ ២០២០-២១ ផងដែរ។

នកបញ្ចប់ទីជំនាញជើងស្តាំដែលមានល្បឿនលឿន Martinez បានស្ថិតក្នុងទម្រង់លេងដ៏ល្អសម្រាប់ក្រុមដែលបង្វឹកដោយ Simone Inzaghi ក្នុងរដូវកាល ២០២២-២៣។ គាត់បានដឹកនាំពួកគេទៅកាន់ជំនួបកំពូល UEFA Champions League និងពានរង្វាន់ក្នុងស្រុកចំនួនពីរ ដោយបានរួមចំណែក ២៨គ្រាប់ និងបញ្ជូនបាល់បាន ១១ដង ក្នុងការបង្ហាញខ្លួន ៥៦ប្រកួត៕