វីរបុរស Real Madrid ជម្រុញអោយ Kane កុំបោះបង់ឪកាសផ្លាស់ទៅ Real Madrid

ខែ​មិថុនា 7, 2023

វីរបុរសក្រុមអធិរាជស Real Madrid លោក Sergio Ramos បានផ្ញើសារដាស់តឿនសម្រាប់ខ្សែខ្សែប្រយុទ្ធកណ្តាល Harry Kane ជុំវិញការផ្ទេរ​ដ៏មានសក្តានុពលរបស់កីឡាករ Tottenham hotspur រូបនេះទោកាន់ទឹកដី Santiago Bernabeu មុនពេលរដូវ​កាលថ្មីចាប់ផ្តើម។

Ramos ដែលធ្លាប់ឈ្នះពានធំៗចំនួន១៦ជាមួយ Real Madrid បានផ្តល់ដំបូន្មានដល់ Kane យ៉ាងដូច្នេះថាៈ ខ្ញុំគិតថាគាត់ជាកីឡាករ​ដែមានទេពកោ សល្យ ដូច្នេគាត់មិនគួរបដិសេធ ឪកាសផ្លាស់ទៅលេង​អោយពួកគេនោះ​ទេក្នុង​ដំណាក់កាលនេះ។

កាពីតែនក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានក្លាយជាគោលដៅអាទិភាពសម្រាប់ក្រុមជើងឯកទ្វីបអឺរ៉ុប ១៤សម័យ ក្រោយការចាក​ចេញរបស់​ខ្សែប្រយុទ្ធជើងចាស់់ Karim Benzema ដែលបានសម្រេចចិត្តចាកចេញពីក្លឹបក្រោយកុងត្រារបស់ខ្លួនឈានដល់ទីបញ្ចប់។

សម្រាប់ Kane វ័យ ២៩ ឆ្នាំនៅតែបង្ហាញទម្រង់លេងបានល្អដោយរកបាន២៩គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់ Spurs ក្នុងរដូវកាលនេះ ខណៈកុងត្រា​របស់​ខ្លួន​នឹងផុតកំណត់នៅរយៈពេល១២ខែទៀត។

យ៉ាងណាមិញប្រធានក្លឹបលោក Daniel Levy មិនចង់លក់ខ្សែប្រយុទ្ធឆ្នើមរូបនេះនៅក្នុងតម្លៃដែលពួកគេធ្លាប់បដិសេធ Man.City កន្លងមកនេះទេ! គឺគាតចប់បានតម្លៃមិនតិចជាង១០០លានផោន។