គួរឲ្យគោរព! លោក ស៊ន អេលីត ទទួលយកលទ្ធផលយ៉ាងពេញចិត្ត បើទោះបីកូនសិស្ស លោកទទួលលទ្ធផលមិនសូវល្អក្តី…

ខែ​មិថុនា 6, 2023

ប្រដាល់គុនខ្មែរ៖ ក្រោយចប់ការប្រកួតរវាង ឈុត សេរីវ៉ាន់ថង និង អេលីត សាន់ កាលពីយប់មិញនេះមានការប្រកែងវែកញែកគ្នាជាច្រើនជុំវិញការកាត់សេចក្តីរបស់លោកអាជ្ញា ដែលឲ្យ ឈុត សេរីវ៉ាន់ថង ឈ្នះ

ប៉ុន្តែយ៉ាងណាមិញ លោកគ្រូ ស៊ន អេលីត មិនបានប្រតិកម្មលើការកាត់សេចក្តីរបស់អាជ្ញាកណ្តាល់ឡើយ ហើយរូបលោកថែមទាំងឲ្យអ្នកគាំទ្រឈប់វែកញែករឿងនេះបន្តទៀតផងដែរ។

លោក ស៊ន អេលីត បានបង្ហោះលើគណនីអាខោន Facebook របស់ខ្លួនរូបលោកថា៖ «សំរាប់ខ្ញុំពិតជាទទួលស្គាល់លទ្ធផងមួយនេះថាសិស្សរបស់ខ្ញុំ អេលីត សាន់ ពិតជាចាញ់វ៉ាន់ថងមែនសូមបងប្អូនកុំបង្ហោះអ្វីមិនសមរម្យអី សូមអរគុណ»។