Ronaldo ចេញមកប្រកាសអំពីអនាគតរបស់ខ្លួនជាសាធារណៈ និងបង្ហើបអំពីការមហិច្ឆតារបស់អារ៉ាប់…

ខែ​មិថុនា 3, 2023

បរទេស៖ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Cristiano Ronaldo បានចេញមកប្រកាសជាផ្លវការណ៍ថា រូបគេគឺមិនចាកចេញពីក្លឹប ​Al-Nassr ឡើយ នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ ។ Cristiano Ronaldo បាននិយាយថា៖

«ខ្ញុំសប្បាយចិត្តនឹងនៅទីនេះ – ខ្ញុំបន្តនៅទីនេះបន្តទៀត ។ ជីវិតរបស់ខ្ញុំនៅទីនេះ ដំណើរការបានយ៉ាងល្អ ហើយលីកក៏ល្អ ។ កីឡាករល្បីៗ ទាំងអស់គឺត្រូវបានស្វាគមន៍ជានិច្ច ។ ហើយប្រសិនបើពួកគេយល់ព្រមនោះលីកមួយនេះនឹងល្អប្រសើរជាងមិនខាន»