ដឹងតែល្អមើលទៀតហើយ! ជំនួប ណាហ្គា ប៉ះភ្នំពេញក្រោន ដណ្តើមពានរង្វាន់ខេមបូឌានលីគខាប់ ប្រចាំឆ្នាំ ២០២៣ នេះ….

ខែ​មិថុនា 2, 2023

ការប្រកួតដណ្តើមជើងឯកពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយនាចុងសប្តាហ៍នេះ។
ដោយមាន ក្រុម ណាហ្គា ប្រគួតជាមយយ ភ្នំពេញក្រោន នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ នេះ។
ក្នុងទឹកដីនៃកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ វេលាម៉ោង ៦៖៣០ល្ងាច។

គួររំលឹកថា ណាហ្គា កាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានយកឈ្នះក្រុមវិសាខា ក្រោយប្រកួត ទាំងពីរជើង ដោយជើងទី១ ឈ្នះ ១ទល់០ និង ជើងទី២ លេងស្មើគ្នា ១ទល់១ ធ្វើអោយ ណាហ្កា ត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រតែម្តង។

ចំណែកឯ ភ្នំពេញក្រោន វិញ កាលវគ្គ ៤ក្រុមចុងក្រោយ បានយកឈ្នះ គិរីវង់សុខសែនជ័យ ទាំង ២ជើង
ដោយជើងទី១ ឈ្នះ ៣ទល់០ និង ជើងទី២ ឈ្នះ ៣ទល់០ ធ្វើអោយ ភ្នំពេញក្រោន ត្រូវឡើងវគ្គផ្តាច់ព្រ័ត្រជួបណាហ្គា ដើម្បីដណ្តើមពានចុងសប្តាហ៍នេះ៕

សម្រាប់សំបុត្រសម្រាប់ចូលទស្សនាមាន ២ប្រភេទ
– តម្លៃសំបុត្រប្រភេទី១ ២០,០០០៛
– តម្លៃសំបុត្រប្រភេទី២ ១២,០០០៛ ✨ (ប្រសិនបើទិញនៅ Eden Garden ថ្ងៃនេះ នឹងទទួលបានការបញ្ចុះតម្លៃទៅដល់ ៥០%)
🎫 សំបុត្រចូលរួមទស្សនាការប្រកួត មានលក់នៅទីតាំងដាក់ បង្ហាញពាន ផ្ទាល់ 🔥⚡️ (Eden Garden) ចាប់ពីថ្ងៃទី២ – ទី៣ ខែមិថុនា ឆ្នាំ២០២៣។

ហើយក៏មានការ live បន្តរផ្ទាលផងដែរតាមរយៈការផ្សាយផ្ទាល់ TV5 Cambodia ។ សូមប្រីមិត្តជួយគាំទ្រកីឡាបាលទាត លីកខ្មែរយើងទាំងអស់គ្នា! សូមអរគុណ…