Liverpool ត្រៀមចំណាយ៧0លានផោន ដើម្បីនាំយកខ្សែប្រយុទ្ធឆ្នើមរូបនេះ…

ខែ​មិថុនា 1, 2023

រដូវកាលនេះក្លឹបហង្សក្រហម Liverpool ធ្វើមិនសូវបានល្អទេ! ដោយសារតែទម្រង់លេងរបស់ពួកគេមិនសូវល្អធ្វើអោយ Liverpool បញ្ចប់រដូវកាលនេះដោយមិនទទួលបានពានអ្វីមួយឡើយ និង ទទួលបានត្រឹមលេខ៥ នៅ PL ធ្លាក់ចេញពីការប្រកួរ UCL នៅរដូវកាលខាងមុខ ពោលបានត្រឹមតែលេងនៅ EUFA Europa League។

យ៉ាងណាមិញ ក្លឹបហង្សក្រហម Liverpool ត្រូវបានគេជឿជាក់ថា បានត្រៀមទឹកប្រាក់ចំនួន ៧0លានផោនរួចជាស្រេចក្នុងនាំយកខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Brighton គឺកីឡាករ Alexis Mac Allister ។

ផែនការរបស់ Liverpool សម្រាប់កិច្ចព្រមព្រៀងជាមួយ Alexis Mac Allister នឹងត្រូវបញ្ជាក់លម្អិតអំពីភាគីកីឡាករក្នុងសប្តាហ៍នេះ ខណៈលក្ខខណ្ឌផ្ទាល់ខ្លួនស្ទើរតែត្រូវបានយល់ព្រមទាំងអស់ និងត្រៀមបញ្ចប់កិច្ចព្រមព្រៀងនៅសប្តាហ៍ក្រោយ។ ដោយ Liverpool ត្រៀម​ខ្លួន​ក្នុង​ការ​ចំណាយ​លើ​ Alexis Mac Allister ចំនួន ៧២ លានផោន។