អតីតអ្នកចាត់ការក្រុម Real Madrid បានប្រាប់យ៉ាងច្បាស់ៗថា Karim Benzema គឺជាកីឡាករបែបនេះ

ខែ​ឧសភា 31, 2023

កីឡាករ Benzema បានឈ្នះពាន Ballon d’Or ក្នុងឆ្នាំ 2022 បន្ទាប់ពីយុទ្ធនាការ 2021-22 ដ៏អស្ចារ្យជាមួយក្លឹប Real Madrid ។ កីឡាករសញ្ជាតិបារាំងរូបនេះបានស៊ុតបញ្ចូលទីបាន 44 គ្រាប់ក្នុង 46 ប្រកួតដែលបានបញ្ចប់ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ La Liga និង Champions League ។ មួយវិញទៀតខ្សែប្រយុទ្ធជើងចាស់រូបនេះក៏បានធ្វើជាប្រធានក្រុមអធិរាជសដោយបានលើកពានលីគកំពូលអេស្ប៉ាញ និងពានរង្វាន់ Champions League ផងដែរ ហើយវា​ជា​យុទ្ធនាការ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្សែប្រយុទ្ធឆ្នើមម្នាក់នេះ ។

ជាមួយគ្នានេះដែរអតីតគ្រូបង្វឹក Real Madrid  លោក Zidane បាន​សរសើរ​ Benzema ​បន្ទាប់ពី​ការ​ឈ្នះ Ballon d’Or ដោយគាត់បាននិយាយនៅពេលគេសួរថាតើ Benzema គឺជាខ្សែប្រយុទ្ធល្អបំផុតក្នុងប្រវត្តិសាស្ត្របារាំងមែនទេ? គាត់ក៏បានឆ្លើយតមតាមរយះ  CNN ថា សម្រាប់ខ្ញុំ បាទ បន្ថែមពីលើអ្វីដែលគាត់ធ្វើ អ្វីដែលគាត់បង្ហាញ គាត់នៅ Real Madrid ជាយូរមកហើយ។ ជាង 500 ប្រកួត គ្រាប់បាល់ទាំងអស់ដែលគាត់បានស៊ុតបញ្ចូលទី កំណត់ត្រារបស់គាត់និយាយសម្រាប់ខ្ញុំ គាត់គឺជា ល្អបំផុត។

គួរអោយដឹងផងដែរថាប្រទេស​បារាំង​មាន​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​ជា​ច្រើន​រូប​រួម​មាន Eric Cantona, Thierry Henry និង Jean-Pierre Papin តែទោះជាយ៉ាងណាក៏ដោយ Benzema ប្រហែលជាឈរនៅលើកំពូលតារាងនៃបាល់ទាត់បារាំងដោយសារតែការលេងជាប្រចាំរបស់គាត់នៅកម្រិតខ្ពស់សម្រាប់ក្លឹបនឹងក្រុមជម្រើសជាតិ។