ជួបគ្នាលើកទី១ ម្ចាស់មេដាយមាស ស្រួង ភាវី ទម្លាយខ្ទេចពីអត្តចរិតរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា….

ខែ​ឧសភា 25, 2023

កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ កីឡាការិនីអ្នកនាង ស្រួង ភាវី បានវិលត្រឡប់ទៅកាន់ប្រទេសកូរ៉េវិញហើយ ក្រោយ​ពីបញ្ចប់ការប្រកួតស៊ីហ្គេមលើកទី ៣២ និង ដណ្តើមបានមេដាយមាស ១ មេដាយប្រាក់ ១ ជូនប្រទេសកម្ពុជា។

មុននឹងការវិលត្រឡប់ទៅកូរ៉េវិញ កីឡាការិនី ស្រួង ភាវី ក៏បានចូលរួមការងារសង្គមជាច្រើន និង ធ្វើឱ្យមហាជនអ្នកគាំទ្រនៅកម្ពុជា មានក្តីនឹករឭកដល់អ្នកនាងយ៉ាងខ្លាំងទៀតផង។

ដោយឡែក ស្រាប់តែនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ កីឡាការិនី ស្រួង ភាវី បានបង្ហោះសារទាំងយប់ លើកឡើងពីអត្តចរិតកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ពេលជួបគ្នានាថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កន្លងទៅ រហូតធ្វើឱ្យកីឡាការិនីរូបនេះមិនអាចបំភ្លេចបាន។

ក្នុងនោះ អ្នកនាង ស្រួង ភាវី រៀបរាប់ថា៖ «ស្ដែង​​អារម្មណ៍​ថ្ងៃ​ខ្ញុំ​បាន​ជួប​នឹង​បង​ Aok Sokunkanha – ឱក សុគន្ធកញ្ញា! បង ​សុគន្ធ​កញ្ញា ​ជា​ទី​ស្រលាញ់​ ត្បិត​ខ្ញុំ​ និង ​បង​ មិន​ដែល​ប្រាស្រ័យ​ទាក់ទង​ និង​ មិន​ធ្លាប់​បាន​ជួប​បង​ពី​មុន​មក​ទេ​ ប៉ុន្តែ​មួយ​រំពេច​នោះ​ខ្ញុំ​បាន​ជួប​បង​ គឺ​ពិត​ជា​មាន​អារម្មណ៍​កក់ក្ដៅ​ខ្លាំង​ណាស់​! ឃើញ​ភ្លាម ​ខ្ញុំ​ស្គាល់​បង​ បង​ក៏​ស្គាល់​ខ្ញុំ​វិញ​។

ខ្ញុំ​ស្ទុះ​ទៅ​ឱប​បង​ បង​ក៏​ស្ទុះ​មក​ឱប​ខ្ញុំ​វិញ​។ បង​ កញ្ញា​ ជា​ទី​ស្រលាញ់!​ បុគ្គលិក​លក្ខណៈ​របស់​បង​ ពិត​ជា​គួរឱ្យ​គោរព​ សមនឹង​ចរិយា​សម្បត្តិ​របស់​បង​ ហើយ​ពិត​ជា​ធ្វើ​ឱ្យ​ខ្ញុំ​ដិត​អារម្មណ៍​ចងចាំ​ក្នុង​ចិត្ត​មិន​អាច​បំភ្លេច​បាន​។ តែ​គួរឱ្យស្ដាយ ​ព្រោះ​​បាន​ជួប​បង​រយៈពេល​ខ្លី ត្បិត​អី​ពួក​យើង​ត្រូវ​មាន​ធុរៈ​បន្ទាន់​ត្រូវ​បំពេញ​រៀង​ៗ​ខ្លួន​»៕