“កីឡាករស្បែក.ខ្មៅត្រូវបានបណ្តេញចេញ ប៉ុន្តែកីឡាករស្បែកស NO!” – ភ្នាក់ងាររបស់ Vinicius Jr រិះគន់ថាសូម្បីតែ VAR ក៏រើសអើងជាតិសាសន៍ដែរនៅ La Liga

ខែ​ឧសភា 23, 2023

ភ្នាក់ងាររបស់ Vinicius Junior ដែលជាកីឡាកររបស់ Real Madrid លោក Frederico Pena បានចោទប្រកាន់ La Liga ពីភាពលំអៀងពូជសាសន៍ ដោយបញ្ជាក់ថា សូម្បីតែប្រព័ន្ធ Video Assistant Referee (VAR) ក៏ប្រកាន់ពូជសាសន៍ដែរ។

ការអត្ថាធិប្បាយរបស់ភ្នាក់ងារបានធ្វើឡើងបន្ទាប់ពី Vinicius ត្រូវបានទទួលរងនូវការរំលោភបំពានលើពូជសាសន៍ ហើយត្រូវបានបណ្តេញចេញ បន្ទាប់ពីមានជម្លោះអំឡុងពេលការប្រកួតនោះ ជាមួយនឹងក្រុម Valencia នៅកីឡដ្ឋាន Mestalla។

អ្នកគ្រប់គ្រងរបស់គាត់បានបង្ហោះរូបភាពរបស់ Vinicus ត្រូវបានអ្នកលេង Valencia ច្របាច់ក ប៉ុន្តែគាត់ត្រូវបានគេបណ្តេញចេញ។ រូបថត​អមដោយ ចំណងជើងថា៖

“កីឡាករ​ស្បែក​ខ្មៅ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ ប៉ុន្តែ​កីឡាករស្បែក​ស NO! នៅអេស្ប៉ាញ សូម្បីតែ VAR ក៏ប្រកាន់ពូជសាសន៍ដែរ”៕