ដើម្បី​ជំនួស Messi ក្លឹប PSG ត្រៀម​ទិញយក​កីឡាករ​ឆ្នើម​របស់ Arsenal ?

ខែ​ឧសភា 19, 2023

Paris Saint-Germain ត្រូវបាន​គេ​ជឿថា បាន​បញ្ចូល​ឈ្មោះ​ប្រធាន​ក្រុម​របស់ Arsenal ទៅក្នុង​បញ្ជី​សម្រាំង​ចុង​ក្រោយ​របស់ខ្លួន​ដើម្បី​ជំនួស Lionel Messi។
យោងតាម​ការចុះផ្សាយរ​បស់​ទំព័រ Mirror Football តារាបាល់ទាត់​អា​ហ្ស​ង់​ទីន លោក Messi ត្រូវគេ​ជឿថា នឹង​ចាក​ចេញពី PSG នៅពេល​កិច្ចព្រមព្រៀង​បាន​ផុតកំណត់​នៅ​ចុងរដូវ​កាល​នេះ។

បើទោះជា Barcelona នៅតែ​ចង់​ចុះ​កិច្ចព្រមព្រៀង​ជាមួយ Messi ប៉ុន្តែ «ផ្ទះ​ថ្មី» របស់​តារាបាល់ទាត់អាហ្សង់ទីន​រូប​​នេះ ក៏​នៅ​មិនទាន់​​ច្បាស់​លាស់​។ PSG កំពុងធ្វើការ​ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កីឡាករ​ម្នាក់​ក្នុង​បំណង​ជំនួស Messi នៅ​រដូវក្ដៅ​ឆ្នាំនេះ។

ព័ត៌មាន​ចចាមអារ៉ាម​នាពេលថ្មីៗនេះ​ យល់ថា Bernardo Silva របស់ Manchester City កំពុង​ក្លាយជា​គោលដៅ​របស់​ក្លឹប​នៅ​ប៉ារីស តែ​មិនទាន់​សម្រេចចិត្ត​ចុងក្រោយ។

ចំណែក​ទំព័រ El Nacional វិញ យល់ថា PSG បានដាក់​គោលដៅ​លើ​កីឡាករ​ន័​រ​វែ​ស Martin Odegaard ដែលជា​ប្រធាន​ក្រុម​របស់ Arsenal។ Martin Odegaard បាន​ក្លាយជា​កីឡាករ​ឆ្នើម​បំផុត​នៅ Premier League កាលពី​ខែមីនា​កន្លងទៅ។

ទោះជា​យ៉ាងនេះ​ក៏ដោយ គ្រូបង្វឹក Mikel Arteta របស់ Arsenal បាន​ច្រានចោល​ព័ត៌មាន​ខាងលើ និង​បាន​ធានាថា កិច្ចព្រមព្រៀង​ជាមួយ Martin Odegaard ដែល​នៅសល់​ពីរ​ឆ្នាំ​ទៀត នឹង​នៅតែ​រឹងមាំ៕