Bayern និងត្រៀមដាក់លក់តារាឆ្នើមម្នាក់នេះរបស់ខ្លួននាទីផ្សារដោះដូរកីឡាករខាងមុខ

ខែ​ឧសភា 18, 2023

ក្លឹប FC Bayern Munich បានបើកលក់កីឡាករ Sadio Mane បន្ទាប់ពីបានចុះហត្ថលេខាលើគាត់ពី Liverpool ត្រឹមតែ 12 ខែប៉ុណ្ណោះហើយនិងអាចត្រលប់ទៅ Premier League វិញបន្ទាប់ពីមានការចង់បានពី Arsenal និង Chelsea ។ តារាឆ្នើមរបស់ក្រុម Bayern Munich កីឡាករ Sadio Mane ត្រូវបានគេយល់ថាចង់ស្នាក់នៅបន្តក្នុងប្រទេសអាឡឺម៉ង់ បើទោះបីជាមានរបាយការណ៍មួយចំនួនភ្ជាប់គាត់ជាមួយនឹងការផ្ទេរទៅកាន់ Arsenal និង Chelsea នៅរដូវក្តៅនេះក៏ដោយ ។ 

Bayern បើកចំហរក្នុងការលក់កីឡាករវ័យ 31 ឆ្នាំរូបនេះត្រឹមតែ 12 ខែប៉ុណ្ណោះបន្ទាប់ពីបានចុះហត្ថលេខាលើគាត់ពី Liverpool បន្ទាប់ពី Mane មានការប៉ះទង្គិចជាមួយមិត្តរួមក្រុម Bayern Leroy Sane កាលពីដើមរដូវកាលនេះ ។ ដោយយោងតាមអ្នកកាសែត Christian Falk បានអះអាងថា Bayern នឹងសុខចិត្តចរចារលើកិច្ចព្រមព្រៀងមួយដែលនឹងធ្វើឱ្យ Mane ចាកចេញនៅរដូវក្តៅនេះ។ គាត់បានប្រាប់ CaughtOffside ថា “ទន្ទឹមនឹងនោះ FC Bayern កំពុងស្វែងរកអ្នកទិញ Sadio Mané ។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងទីក្រុង Munich មនុស្សបានកត់សម្គាល់ដូចដែលវាត្រូវបានគេនិយាយថា Chelsea ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Mané ។ FC Bayern នឹងសុខចិត្តចរចាប្រសិនបើត្រូវបានដាក់ការចរចារ ។

យ៉ាងណាមិញវាហាក់ដូចជា Mane មិនមានឆន្ទៈក្នុងការចាកចេញពីប្រទេសអាឡឺម៉ង់មុនរដូវកាលក្រោយនោះទេ។ យោងតាមលោក Fabrizio Romano​ បានឲដឹងថា Mane នៅតែចង់បន្តនៅ Bayern នៅរដូវកាលក្រោយ ។ Romano បានសរសេរថា “Mane និងភ្នាក់ងាររបស់គាត់ ROOF មិនមានគម្រោងចាកចេញពីក្លឹបទេ ។ Mane មើលឃើញគម្រោងនៅ Bayern គាត់មានទំនាក់ទំនងល្អជាមួយ Tuchel ហើយសង្ឃឹមថានឹងបន្តនិងឈ្នះពាននៅរដូវកាលក្រោយ ។