Man.City ចង់បន្តកំនត់ត្រាល្អពេលទទួល Real Madrid វគ្គ ១/២ ផ្តាច់ព្រ័ត្រជើងទី២

ខែ​ឧសភា 17, 2023

ក្រោយប្រកួតស្មើគ្នា ១ទល់និង១ ជើងទី១នៅទឹកដី Santiago Bernabeu ក្រុមអធិរាជស Real Madrid និងធ្វើដំណើរមកកាន់ទឹកដី Etihad ដើម្បីប្រកួត​ជើងទីពីរ ពានរង្វាន់ UCL វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅវេលាម៉ោង២រំលងអធ្រាត ឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ។

កីឡាករ​សំខាន់គួរអោយចាប់អារម្មណ៍គឺ Vincius Jr របស់ក្រុម ភ្ញៀវ និង Kevin De Bruyne នៅតែត្រៀមបង្ហាញសមត្ថភាពជួយ​ក្រុមសម្រាប់​ពេលវេលាដ៏សំខាន់ំដើម្បីរកឃើញក្រុមទៅជួប Inter Milan នៅវគ្គផ្តាច់ព្រ័ត្រ។

Man.City បានផ្តួល Real Madrid ៣លើកចុងក្រោយសម្រាប់ការប្រកួតនៅទឹកដី Etihad សម្រាប់ពានរង្វាន់ UCL ទោះយ៉ាងណាការប្រកួតនេះគឺ ពួកគេនិងខំប្រឹងកសាងប្រវត្តិសាស្រ្តឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកទីពីរបន្ទាប់ពីក្រុមលោក Pep Guardiola ត្រូវការឈ្នះ១ប្រកួតទៀតប៉ុណ្ណោះក៏ និងត្រូវលើកពាន EPL បានផងដែរ។ទោះយ៉ាងណា Real Madrid ក៏ខិតខំប្រឹងប្រែងដូចគ្នាបន្ទាប់ពីបាត់បង់ពាន La Liga ទៅក្រុមអ្នកមានបុណ្យ Barcelona រួចទៅហើយនោះ។

១.៦ប្រកួតចុងក្រោយរបស់រប​ស់Man.City នៅក្របខ​ណ្ឌ Champion League គឺឈ្នះ៣ ស្មើ៣ ខណៈ Real Madrid ឈ្នះ៥ស្មើ១។
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Ederson; Walker, Dias, Akanji; Stones, Rodri; Silva, Gundogan, De Bruyne, Grealish; Haaland
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១)
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Courtois; Carvajal, Militao, Rudiger, Alaba; Kroos, Camavinga, Modric; Valverde, Benzema, Vinicius Jr
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ៣:២ Real Madrid ។
ប្រភព:sportsmole & whoscored