Everton ស្វាគមន៏ Man.City ដែលកំពុងឡើងជើងនិងត្រូវការឈ្នះដាច់ខាត….

ខែ​ឧសភា 14, 2023

Everton និងត្រូវបើកកីឡាដ្ឋាន Goodision Park ទទួលស្វាគមន៏ក្រុមការពារតំណែងជើងឯក Manchester City នៅក្របខណ្ឌ EPL នៅវេលាម៉ោង ៨យប់នេះពោលគឺក្រោយពីពួក​គេ​បានយកឈ្នះម្ចាស់ផ្ទះ Brighton កាលពីពាក់កណ្តាលសប្តាហ័ពោលគឺក្រោយមិនដែលឈ្នះ៧ដងចុងក្រោយ។ ទោះយ៉ាងណា Everton មិនដែល ឈ្នះ២លើកជាប់ៗគ្នាទេគិតចាប់តាំងពីខែតុលា ២០២២មក។
សម្រាប់Man.Cityវិញជួបគ្នាដើមរដូវកាលគឺស្មើគ្នា ប៉ុន្តែជំនួប៥ដងចុងក្រោយគឺពួកគេតែងផ្តួលម្ចាស់ផ្ទះ៥ដងនៅEPL និង ៦ដងគ្រប់ក្របខណ្ឌប្រកួត​ពោលគឺMan.City បរាជ័យចុងក្រោយតែ១លើកគត់គឺក្នុងលទ្ធផល៤ទល់និង០​កាលពីឆ្នាំ២០១៧មក។
សម្រាប់Everton នៅឡើយមានសុវត្តិភាពពីតំបន់កាត់ចោល ខណៈពួកគេមានគម្លាតត្រឹមតែ១ពិន្ទុពីក្រុមលេខ១៨Leeds Utd ខណៈ Man.City ត្រូវការឈ្នះដើម្បីបង្កើនគម្លាតពី Arsenal បន្ថែមទៀត។

១.៦ប្រកួតចុងក្រោយរបស់Everton គឺចាញ់៣ស្មើ២និងឈ្នះ១ ខណៈMan.City ឈ្នះទាំង៦ប្រកួត។
២.សម្រាប់ជម្រើស១១នាក់ដំបូងរបស់ Everton អាចនិងចូលលេង
Pickford; Patterson, Tarkowski, Mina, Mykolenko; Iwobi, Garner, Gueye, Doucoure, McNeil; Calvert-Lewin
(ទម្រង់លេងអាចនិងយកកមកប្រើប្រាស់ ៤-២-៣-១)
៣.សម្រាប់ជម្រើស១១នាក់ដំបូងរបស់ Man.City អាចនិងចូលលេង
Ederson; Akanji, Dias, Laporte; Lewis, Rodri; Mahrez, Alvarez, Foden, Grealish; Haaland
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Everton ១:២ Man.City
ប្រភព:Sportsmole & Whoscored