ទីបំផុត Chelsea មានគ្រូរថ្មីហើយ! អតីតគ្រូ Tottenham Hotspur គឺលោក Pochettino បានចូលមកកាន់តំណែងជាគ្រូបង្វឹករបស់ Chelsea ហើយ…!

ខែ​ឧសភា 14, 2023

យោងតាមប្រភព All Foodball បានចុះផ្សាយ កាលពីព្រឹកថ្ងៃទី ១៤ ខែ ឧសភា នេះថា៖ លោក Pochettino បានយល់ព្រមលើលក្ខខណ្ឌ ដើម្បីក្លាយជាអ្នកចាត់ការទូទៅនៅក្នុងក្រុម Chelsea។

អតីតគ្រូបង្វឹករបស់ក្រុមមាន់ក្នាយមាស Tottenham Hotspur លោក Mauricio Pochettino បានទទួលតួនាទីជាគ្រូបង្គោលរបស់ក្រុមតោខៀវ Chelsea ជាផ្លូវការណ៍ហើយ។ បន្ទាប់ពីChelsea បានបណ្តេញលោក Graham Potter រួចមកក្រុមតោខៀវបានតែងតាំងលោក Frank Lampard ជាគ្រូរបណ្តោះអាសន្ន សម្រាប់រដូវកាលដែលនៅសល់។

ខណៈពេលដែល Lampard មិនអាចបន្តរតំណែងជាអចិន្ត្រៃយ៍ឡើយ ក្រោយការចាប់ផ្តើមការងារបណ្តោះអាសន្នរបស់គាត់មិនបានល្អនឹងការបរាជ័យជាច្រើន ហើយមិនមានកៅអីទៅលេង Champions League សម្រាប់រដូវការក្រោយនេះ។