ត្រៀមពាក្យជូនពរ! ខានស្អែកនេះ លោកជំទាវ ស៊ន សៀវម៉ី នឹងឡើងប្រកួតដណ្ដើមមេដៃជូនជាតិសារជាថ្មីម្ដងទៀតហើយ…

ខែ​ឧសភា 13, 2023

នៅមុននេះបន្ដិច លោកជំទាវ ស៊ន សៀវម៉ី បានបង្ហោះនៅលើគណនីហ្វេសប៊ុកផេក ដោយបញ្ជាក់ថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ លោកជំទាវ នឹងឡើងប្រកួតសារជាថ្មីម្ដងទៀត។

តាមរយៈសារបង្ហោះនោះ លោកជំទាវ បានសរសេររៀបរាប់ថា៖ «នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ជាពេលវេលាមួយដែលរូបនាងខ្ញុំ ត្រូវឡើងប្រកួតដើម្បីដណ្ដើមយកមេដៃ ជូនជាតិ សារជាថ្មីម្ដងទៀត ហើយក៏ជាពេលមួយដែលរូបនាងខ្ញុំមានមោទនភាពខ្លាំងណាស់ក្នុងនាមជាកីឡាការិនីកម្ពុជា»៕