PSG កំពុងសម្លឹងមើលកីឡាករបារាំងនៅ Premier League ម្នាក់ជំនួស Messi រដូវកាលក្រោយ

ខែ​ឧសភា 12, 2023

ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំដែលស៊ុតបញ្ចូលទីបាន ២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៩ដងក្នុងការបង្ហាញខ្លួន ៣៤ប្រកួតនៅ Premier League នៅរដូវកាលនេះ គឺជាកីឡាករឆ្នើមម្នាក់របស់ Palace ជាពិសេសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ជាលទ្ធផលនៃទម្រង់លេងដ៏អស្ចារ្យរបស់គាត់ ម្ចាស់ជើងឯក Ligue 1 ក្លឹប Paris Saint-Germain ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើល Olise ខណៈដែលពួកគេត្រៀមខ្លួនសម្រាប់បាត់បង់កីឡាករសំខាន់របស់ពួកគេគឺ Lionel Messi។

Messi នឹងចាកចេញពីក្លឹប Parc des Prince នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ដោយកីឡាករអាហ្សង់ទីនត្រូវ បានទាក់ទងយ៉ាងខ្លាំងជាមួយនឹងការផ្ទេរដែលមានទឹកប្រាក់ដ៏ច្រើនទៅកាន់អារ៉ាប៊ីសាអូឌីត។  ជាការពិតណាស់ វាស្ទើរតែមិនអាចទៅរួចទេក្នុងការជំនួសអ្នកឈ្នះ Ballon d’Or ប្រាំពីរសម័យ ប៉ុន្តែបើយោងតាមកាសែត Daily Mail បានឱ្យដឹងថា PSG កំពុងសម្លឹងរកមើលការបង្កើនទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់ពួកគេឡើងវិញ និងជ្រើសរើសកីឡាករបារាំងវ័យក្មេងៗចូលក្រុម។

Olise ដែលបានបង្ហាញខ្លួនចំនួន ៤ដងសម្រាប់ក្រុម U21 បារាំង ត្រូវបានគេនិយាយថាជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងនោះនៅលើរ៉ាដារបស់ក្លឹប ខណៈដែលពួកគេចង់នាំយកខ្សែការពារកណ្តាល ខ្សែបម្រើ ខ្សែប្រយុទ្ធ និងខ្សែបម្រើស្លាបពីររូប។

Palace បានចុះហត្ថលេខាលើ Olise ពីក្រុម Reading ក្នុងក្របខ័ណ្ឌ Championship នៅរដូវក្តៅឆ្នាំ ២០២១ ក្នុងតម្លៃខ្លួន ៨លានផោន។

ប្រសិនបើ PSG ដាក់ការដេញថ្លៃមួយ គេរំពឹងថាក្រុម Premier League នឹងដាក់តម្លៃប្រហែល ៦០-៧០ លានផោន៕