កីឡាករ ឈុន ប៊ុនថន បាននឹងកំពុងធ្វើឱ្យមហាជនអ្នកគាំទ្ររំជួលចិត្តជាខ្លាំង នៅពេលដែលរូបលោក បានធ្វើការសម្រក់ទឹកភ្នែកសស្រាក់
ពោលពាក្យនឹកដល់ឪពុកម្ដាយរបស់លោកដែលបានចែកឋានទៅ ដោយសោកស្ដាយពួកគាត់ មិនបានឃើញពីភាពជោគជ័យរបស់លោកក្នុងប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាលើកីឡាអត្តពលកម្មនៅព្រឹត្តិការណ៍ស៊ីហ្គេមនេះ។
គួរឱ្យដឹងថា កីឡាករ ឈុន ប៊ុនថន បានជោគជ័យឈ្នះមេដាយមាស លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ៨០០ ម៉ែត្រ ហើយនេះក៏ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាផងដែរ ដែលទទួលបានមេដាយមាសលើប្រភេទកីឡាមួយនេះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម៕
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនារូបភាពខាងក្រោមនេះ