តើតារាឆ្នើមរបស់ Barcelona អាចបន្តស្នាក់នៅក្លឹបទៀតដែលឬទេ?

ខែ​ឧសភា 11, 2023

ខ្សែបម្រើស្លាបរបស់ក្លឹប Barcelona កីឡាករ Raphinha បានបដិសេធអំពីការចាក់ចេញរបស់គាត់សម្រាប់ក្លឹបនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ Raphinha បានចូលរួមជាមួយក្រុម Barcelona ពីក្រុម Leeds កាលពីរដូវក្តៅមុនក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ 55 លានផោន។ កីឡាករប្រេស៊ីលរូបនេះមានការចាប់ផ្តើមមិនសូវបានល្អនោះទេក្នុងរដូវកាលនេះ ដោយមិនត្រូវបានជាប់ជាជម្រើសដំបូងសម្រាប់ក្លឹបអ្នកមានបុណ្យនោះទេ។

ប៉ុន្តែគាត់បានឈានដល់ជំហានមួយនៅក្នុងឆ្នាំ 2023 នេះដោយស៊ុតបញ្ជូលទីបានចំនួន 9 គ្រាប់ក្នុងការប្រកួត La Liga 16 លើកចុងក្រោយ ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាហិរញ្ញវត្ថុដែលកំពុងបន្តរបស់ Barcelona នឹងធ្វើឱ្យមានការលក់កីឡាករជាចាំបាច់ម្តងទៀត ដើម្បីបង្កើនដើមទុននៅមុនរដូវកាលក្រោយ ជាពិសេសជាមួយនឹងមហិច្ឆតាក្នុងការចុះហត្ថលេខាលើ Lionel Messi សារជាថ្មីម្ដងទៀត។

 មួយវិញទៀតប្រភព Fanaticos Por Futebol បានផុតនៅលើ Instagram ដោយបាននិយាយថា Raphinha “យល់ព្រម” ទៅ Barcelona ស្តាប់ការផ្តល់ជូនរបស់ក្លឹប ហើយបានធ្វើអោយ Raphinha ឆ្លើយតបយ៉ាងខឹងសម្បារ​ដោយ​ផ្ទាល់​ថា «នេះ​គឺ​ជា​ការ​កុហក ហើយ​អ្នក​ណា​ដែល​និយាយ​នោះ​គឺ​ជា​អ្នក​ភូតភរ គ្មាន​ព័ត៌មាន និង​គ្មាន​វិជ្ជាជីវៈ»។ គួរអោយដឹងផងដែរថាការប្តេជ្ញាចិត្តរបស់ Raphinha ក្នុងការបន្តនៅ Barcelona គឺអាចអោយយើងដឹងថាគាំត់ចឹងបន្តស្នាក់នៅ Barcelona ។