ស៊ែរលេងក្រែងមានអ្នកទិញឱ្យ! មានចាប់ពី ៥ ដុល្លារឡើង អាចទិញវត្ថុអនុស្សាវរីយ៍ និង អាវស៊ីហ្គេម ២០២៣ បានហើយ…

ខែ​ឧសភា 11, 2023

ពិតណាស់ស្មារតីគាំទ្រ ព្រមទាំងមោទកភាពក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត របស់មហាគ្រួសារខ្មែរក្នុងរដូវវកាលស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នេះ មានសន្ទុះគាំទ្រកាន់តែខ្លាំងឡើងៗពីមួយប្រកួតទៅមួយប្រកួតគួរឱ្យកត់សម្គាល់។

បើក្រឡេកទៅមើលថ្មីៗនេះ មហាជនជាច្រើនកំពុងតែស្វះស្វែងស៊ែរព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក ចង់បានជាមួយនឹងវត្ថុអនុស្សាវរីយ៍ និង អាវស៊ីហ្គេម ២០២៣។

ដោយយោងតាមគណនីផេក FBT Cambodia បានឱ្យដឹងថា ចំពោះវត្ថុអនុស្សាវរីយ៍របស់ស៊ីហ្គេម ២០២៣ នេះ លោកអ្នកអាចរកជាវបាននៅគ្រប់ស្ដង់របស់ FBT Cambodia

តាមទីតាំងប្រកួតនីមួយៗ ឬ នៅហាងផ្ទាល់ដែលមានអាស័យដ្ឋាន លើផ្លូវកម្ពុជាក្រោម ផ្លូវលេខ ១២៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រីឯតម្លៃមានចាប់ពី ៥ ដុល្លារ រហូតដល់ ៦៥ ដុល្លារ តាមប្រភេទទំនិញនីមួយៗ មានដូចខាងក្រោម៖