ខ្លាំងមិនធម្មតា! កីឡាករកម្ពុជា Woo Donghoon យកឈ្នះស្តេចស្នូកឃ័រហ្វីលីពីន Efren Reyes ក្នុងលទ្ធផលដាច់ឆ្ងាយ ៤០-១៥

ខែ​ឧសភា 9, 2023

នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៣ នេះ កីឡាប្រភេទប៊ីយែការ៉ុម នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ក៏នៅបន្តចាប់ផ្ដើមការប្រកួត នៅទីតាំងបរិវេណផ្សារទំនើបអ៊ីអនសែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទន្ទឹមនឹងការប្រកួតកីឡាប្រភេទប៊ីយែការ៉ុមនេះ គេសង្កេតឃើញកីឡាករកម្ពុជា លោក Woo Donghoon បានយកឈ្នះលើកីឡាករហ្វីលីពីន ស្តេចស្នូកឃ័រ Efren Reyes ជាមួយពិន្ទុឈ្នះដាច់ ៤០ ទល់ ១៥ គួរឱ្យស្ញប់ស្ញែងបំផុត៕