ស្រួង ភាវី សម្ដែងក្ដីរំភើប ចំពោះក្ដីស្រឡាញ់អ្នកគាំទ្រម្នាក់ រហូតប្រកាសចង់មានឱកាសញាំបាយជាមួយគ្នា…

ខែ​ឧសភា 9, 2023

កាលពីយប់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៣ គ្រាប់ពេជ្រកម្ពុជា កីឡាការិនី ស្រួង ភាវី បានយកឈ្នះលើកីឡាការិនីវៀតណាម Haong Yen Nhi Nguyen ក្នុងលទ្ធផល ២៥ ទល់នឹង ២០ ក្លាយជាម្ចាស់មេដាយមាសកីឡាប្រភេទប៊ីយែការ៉ុម មានប្រជាជនចាំគាំទ្រពេញ ផ្សារទំនើបអ៊ីអន ២ ដើម្បីចូលរួមអបអរសាទរនូវជ័យជម្នះដ៏អធិកអធមនេះ។

ទន្ទឹមទៅនឹងការគាំទ្រនេះ គេសង្កេតឃើញមានក្មេងស្រីមួយរូប ដែលមកពីតំបន់បឹងស្នោ មកគាំទ្រដល់អ៊ីអន ២ បានពោលទាំងអារម្មណ៍រំភើបសប្បាយរីករាយ ថាខ្លួនជាអ្នកស្រឡាញ់គាំទ្រកីឡាការិនី ស្រួង ភាវី និងហាក់មាននិស្ស័យជាមួយកីឡាការនីម្ចាស់មេដាយមាសរូបនេះ រំភើបរហូតដល់ទឹកភ្នែកក្រោយ ស្រួង ភាវី យកឈ្នះបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣។

ក្រោយឃើញបែបនេះ ម្ចាស់មេដាយមាសស៊ីហ្គេម ២០២៣ ស្រួង ភាវី បានបង្ហោះរូបក្មេងស្រី ព្រមទាំងភ្ជាប់ជាមួយសារបែបនេះថា ៖ «បងក៏រំភើបសប្បាយបំផុតចំពោះក្តីស្រលាញ់របស់ប្អូន ចង់មានឱកាសចង់ញ៉ាំបាយជាមួយគ្នាណា»៕