ព្រោះខ្លាចប៉ះពាល់ការប្រកួត គ្រួសារកីឡាករបាល់ទះ ឈាង ភារ័ត្ន សម្រេចចិត្តលាក់រឿង អ្នកមានគុណទទួលមរណភាព

ខែ​ឧសភា 8, 2023

ភ្នំពេញ៖ អាចនិយាយបានថា កាលពីយប់មិញនេះ ក្រុមកីឡាបាល់ទះកម្ពុជា បានប្រកួតយកឈ្នះ ក្រុមកីឡាបាល់ទះប្រទេសថៃ។ ក្រោយចប់ការប្រកួត ហើយកម្ពុជាអាចយកឈ្នះថៃភ្លាម ក៏មានដំណឹងដ៏សោកសៅមួយ សម្រាប់កីឡាករបាល់ទះលោក ឈាង ភារ័ត្ន ដែលត្រូវបាត់បង់អ្នកមានគុណ ដែលជាលោកយាយជាទីគោរព។

ជាមួយគ្នានេះដែរ សមាជិកក្រុមជម្រើសជាតិបាល់ទះកម្ពុជា លោក ឈាង ភារ័ត្ន មានតួនាទីលីប្រូ បានបាត់បង់អ្នកមានគុណម្នាក់ មុនពេលប្រកួតជាមួយក្រុមជម្រើសជាតិប្រទេសថៃ ប៉ុន្តែត្រូវបានខាងក្រុមគ្រួសារលាក់បាំង ដើម្បីកុំឲ្យកីឡាកររូបនេះ ប៉ះពាល់ផ្លូវចិត្តមិនអាចប្រកួតបន្តបាន។

ពិតណាស់ ដំណឹងសោកសៅនេះទេីបតែ​ទម្លាយក្រោយ​ពេល ក្រុមកីឡាករកម្ពុជា​ យកឈ្នះក្រុមកីឡាករប្រទេសថៃ ឡេីង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​។ ក្នុងនោះដែរ ខាងខ្មែរឡូដ ក៏សូមចូលរួមរំលែកទុក្ខទៅកាន់លោក ឈាង ភារ័ត្ន និងក្រុមគ្រួសារ ដែលបាត់បង់លោកយាយជាទីគោរពស្រលាញ់ និងជូនពរឲ្យលោក ឈាង ភារ័ត្ន រឹងមាំ ដើម្បីប្រកួតយកឈ្នះក្រុមកីឡាបាល់ទះប្រទេសឥណ្ឌូនេស៉ី អាចដណ្ដើមបានមេដាយមាសជូនជាតិ៕