​​រំភើប​ណាស់! លោក ​​អ៊ំ សួន ​​អ្នកគាំទ្រ​កីឡាខ្មែរពិតៗ​ ​ទទួលបាន ​«ប័ណ្ណទស្សនាការ​ប្រកួតបាល់​ទាត់ពេញ​មួយជីវិត»

ខែ​ឧសភា 7, 2023

ប្រិយមិត្តមួយចំនួន ច្បាស់ជាបានស្គាល់លោក អ៊ំ សួន ហើយ ដែលគាត់ជាអ្នកគាំទ្រ​កីឡាបាល់ទាត់​កម្ពុជាពិតៗមួយរូប ​តែងបង្ហាញវត្តមាន​ទស្សនាស្ទើររាល់​ការ​​ប្រកួត​របស់​​​ក្រុម​កីឡាករ​​​បាល់ទាត់ជម្រើស​​ជាតិស័ក្តិសមជា​អ្នកគាំទ្រស្នេហា​វិស័យ​កីឡាពិតៗ។

ដោយក្ដីស្រឡាញ់ស្ម័គ្រស្មោះចំពោះកីឡាជាតិកម្ពុជា នៅរសៀល​ថ្ងៃទី ០៧ ​​ខែឧសភា ឆ្នាំ ​​២០២៣ នេះ សហព័ន្ធកីឡាបាល់​ទាត់កម្ពុជា ​បានប្រកាសប្រគល់​ជូន ​​«ប័ណ្ណ​ទស្សនា​​ការប្រកួត​ពេញមួយជីវិត» ជូន​ដល់លោក ​អ៊ុំ សួន ដែល​ជាអ្នកស្នេហាកីឡាបាល់ទាត់កម្ពុជា ជាយូរអង្វែងមកហើយ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​​បញ្ជាក់ឱ្យដឹងផងដែរថា ​ប័ណ្ណនេះ នឹងមានអទិភាព​អាចចូលទស្សនាគ្រប់ការប្រកួត​ទាំងអស់​ដែលស្ថិតក្រោម ​ឬរៀបចំ​ដោយ​សហ​ព័ន្ធកីឡា​បាល់​ទាត់​កម្ពុជា ទាំងការប្រកួតថ្នាក់​ជាតិ និង អន្តរជាតិ ​នៅក្នុងទឹកដីព្រះរាជា​ណាក្រកម្ពុជា៕​ ប្រភព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា