ប្រធាន La Liga ធ្វើការអះអាងយ៉ាងម៉ឺងម៉ាត់ពីការវិលត្រឡប់របស់ Messi ទៅ Barcelona

ខែ​ឧសភា 5, 2023

ប្រធាន La Liga លោក Javier Tebas បានទទូចថា Lionel Messi នឹងត្រូវកាត់បន្ថយការទាមទារប្រាក់បៀវត្សរ៍របស់គាត់ ដើម្បីចូលរួមជាមួយក្រុម Barcelona ឡើងវិញនៅរដូវក្តៅ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Messi នៅ Paris Saint-Germain នឹងផុតកំណត់នៅរដូវក្តៅ ហើយត្រូវបានគេជឿថាខ្សែប្រយុទ្ធជើងចាស់ពេលនេះផ្តោតលើការព្យាយាមផ្លាស់ប្តូរទៅកាន់ Barcelona វិញ។

ដើម្បីបង្កើតការវិលត្រឡប់ទៅកាន់ Barcelona ប្រធាន La Liga លោក Tebas បានប្រាប់ RMC ថាខ្សែប្រយុទ្ធនឹងត្រូវចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃតិចជាងអ្វីដែលគាត់កំពុងទទួលបាននៅ PSG បច្ចុប្បន្នដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ Barcelona។

លោក Tebas បាននិយាយថា៖

“ប្រសិនបើ Barcelona ចុះហត្ថលេខាលើ Lionel Messi ប្រាក់ខែរបស់គាត់នឹងតិចជាងអ្វីដែលគាត់ទទួលបាននៅ Paris Saint-Germain។

ការត្រឡប់មកវិញរបស់គាត់គឺក្នុងលក្ខខណ្ឌក្លឹបលក់កីឡាករចេញខ្លះ។ ពួកគេបាននិយាយថាពួកគេនឹងលក់កីឡាករ ហើយគំនិតរបស់ខ្ញុំគឺថា Barça នឹងទទួលបានប្រាក់ច្រើនគួរសមពីការលក់កីឡាករនៅរដូវក្តៅនេះ”។

Barcelona កំពុងព្យាយាមស្វែងរកដំណោះស្រាយជាមួយ La Liga លើបញ្ហា Financial Fair Play ខណៈដែលសំណើរបស់ Al Hilal គឺ ៤០០លានអឺរ៉ូ ក្នុងមួយរដូវកាលកំពុងរង់ចាំ Messi ខណៈក្រុម Inter Miami របស់ MLS ក៏នៅតែចាប់អារម្មណ៍ផងដែរ៕