ឲ្យតែ Messi ព្រម គាត់នឹងទទួលបានប្រាក់ពលកម្មលើស Ronaldo ពីរដង

ខែ​ឧសភា 5, 2023

Lionel Messi ត្រូវបានគេរាយការណ៍ថាសម្រេចចាកចេញពី Paris Saint Germain ក្រោយចប់រដូវកាលនេះ ហើយពេលនេះទទួលបានសំណើរនៅលើតុ ដែលមានតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីក្លឹប Al Hilal របស់ Saudi Pro League។

អ្នកជំនាញការផ្ទេរកីឡាករ Fabrizio Ramano បានអះអាងមុននេះថា ទំនាក់ទំនងរវាងម្ចាស់ជើងឯក World Cup និង PSG បានបែកបាក់ទាំងស្រុង បន្ទាប់ពីតារារូបនេះបានធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតដោយគ្មានការអនុញ្ញាត។ Romano ឥឡូវនេះបានរាយការណ៍ថាក្រុម Al Hilal របស់អារ៉ាប៊ីសាអូឌីតបានដាក់សំណើរជាផ្លូវការដែលមានតម្លៃ ៣៥០លានផោន ក្នុងមួយឆ្នាំ។

ប្រសិនបើព្រមទទួលយក វានឹងធ្វើឱ្យ Messi ក្លាយជាអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងពិភពលោក ដោយលើសដៃគូប្រជែងកាន់ឆ្នាំ របស់គាត់ Cristiano Ronaldo ដែលបច្ចុប្បន្នកំពុងកាន់កាប់វា។

តារា​សញ្ជាតិ​ព័រទុយហ្គាល់​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ Al Nassr កាល​ពី​ខែ​មករា តាម​សេចក្តី​រាយការណ៍​រក​បាន​ ១៧៥លាន​ផោន ក្នុង​មួយ​ឆ្នាំ។ វា​នឹង​ក្លាយ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​ដែល​នឹង​បង្កើត​ការ​ប្រកួត​ប្រជែង​​ដ៏​អស្ចារ្យ​របស់​កីឡា​បាល់ទាត់ល្អបំផុតទាំងពីរ​ម្តង​ទៀត ប៉ុន្តែ​លើក​នេះ​នៅ​មជ្ឈិមបូព៌ា។

ទោះជាយ៉ាងណាក៏ដោយ Romano អះអាងថាអាទិភាពរបស់ Leo គឺបន្តនៅអឺរ៉ុប ហើយថាអតីតក្រុមរបស់គាត់ Barcelona កំពុងរង់ចាំការបើកផ្លូវ FFP ដើម្បីបើកការពិភាក្សាជាមួយ Messi។ ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំពីរសម័យបច្ចុប្បន្នរកបាន ៦០លានផោន ក្នុងមួយឆ្នាំនៅ PSG ដូច្នេះការផ្តល់ជូនណាមួយដែលមកពីក្រុមកំពូលនៅអឺរ៉ុប ទំនងជាមិនអាចប្រជែងនឹងការផ្តល់ជូនពី Al Hilal បាននោះទេ៕