សៀង ចន្ធា បង្ហើបពីក្រុមដែលខ្លួនគិតថា ផ្ដល់ភាពលំបាកដល់កម្ពុជា ជាងគេក្នុងពូល A

ខែ​មេសា 30, 2023

ប្រធានក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ កីឡាករ សៀង ចន្ធា យល់ថា ឥណ្ឌូនេស៊ី គឺជាក្រុមដែលនឹងបង្កការលំបាកដល់កម្ពុជា ជាងក្រុមណាៗទាំងអស់សម្រាប់ពូល A ក្នុងការប្រកួតបាល់ទាត់បុរស នៃព្រឹត្ដិការណ៍ស៊ីហ្គេម។

កម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ស្វាគមន៍ក្រុមជម្រើសជាតិទីម័រ នៃការប្រកួតដំបូងសម្រាប់ពូល A នាវេលាយប់នេះ ម៉ោង៧ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមក្រសែភ្នែកអ្នកទស្សនាប្រមាណជាង ៣ម៉ឺននាក់។

ផ្ដល់កិច្ចសម្ភាសជាមួយ KEILA News ខ្សែប្រយុទ្ធរបស់ក្រុមបឹងកេត សៀង ចន្ធា បាននិយាយថា ឥណ្ឌូនេស៊ី នឹងក្លាយជាក្រុមដែលបង្កការលំបាកខ្លាំងដល់កម្ពុជា ជាងក្រុមដ៏ទៃទៀតក្នុងពូល A។

យ៉ាងណាក្ដី ខែ្សប្រយុទ្ធជំនាញជើងទាំងពីរនេះ ក៏បានបញ្ជាក់ផងដែរថា ទោះឥណ្ឌូនេស៊ីជាក្រុមខ្លាំង ក៏ប៉ុន្ដែខ្លួនក៏មិនអាចមើលស្រាលក្រុមដ៏ទៃទៀតបានដែរ ពោលគឺក្រុមទាំងអស់សុទ្ធសឹងតែមានសមត្ថភាព៕