ក្រុម​ខ្លាំង ៦ ឆ្នាំ ទើប​គេ​លេង UCL ម្តង តែ​នៅ PL ដំណើរ Arsenal ប្រុង​ធ្លាក់​លេខ​ហើយ

ខែ​មេសា 27, 2023

ល្អ​តាំង​ពី​ដើម​រដូវ​កាល ដល់​តែ​កៀក​បញ្ចប់ Arsenal ហាក់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ថប់ចិត្ត គិតអី​លែង​ចេញ បន្ទាប់​តែ​ស្មើ​ហើយ​ស្មើ​ទៀត និង​ប្រកួត​ចុង​ក្រោយ​នេះ ទើប​ចាញ់​សំពៅ​មាស Manchester City ៤-១ យ៉ាង​ចាស់​ដៃ។

សមាជិក​ក្លឹប​ម្ចាស់ផ្ទះ​មាន Kevin de Bruyne, John Stones និង Erling Haaland សហការ​គ្នា​យ៉ាង​ល្អ ក្នុង​ការ​បន្ត​រក​បាន​គ្រាប់​បាល់ ដាល់​ក្លឹប​ភ្ញៀវ ៤ ដៃ ទម្រាំ​បក​មក​វិញ​បាន​មួយ​ជើង ដោយ​ខ្សែ​ការពារ Rob Holding ដ្បិត​អី​តំបន់​ប្រយុទ្ធ​ទាំង​បី​ខាង​លើ មាន Gabriel Martinelli, Gabriel Jesus និង Bukayo Saka ហាក់គ្មាន​ក្រឡា​ឆ្ពោះ​ទៅ​ការ​បញ្ចប់​ទី​ធូរៗ​ទាល់​តែ​សោះ។

នេះ​គិត​មក​ត្រឹម​ជុំ​ទី ៣៣ របស់ Arsenal ឈ្នះ ២៣ ស្មើ ៦ ចាញ់ ៤ មាន ៧៥ ពិន្ទុ បន្ត​ឈរ​កំពូល​តារាង​ពិត​មែន តែ​ព្រលឹង​ចុង​សក់ ព្រោះ​អី Manchester City ទើប​ឈាន​ដល់​ជុំ​ទី ៣១ អាច​មាន ៧៣ ពិន្ទុ​តាម​ប្រកៀក​បាត់​ទៅ​ហើយ នេះ​បើ City ឈ្នះ​តែ​មួយ​ទៀត គឺ​អាច​ទាញ​ដំរី Arsenal ទម្លាក់​ទឹក​បាន​យ៉ាង​ធូរ។

សេណារីយ៉ូ​ដែល​អាច​ទាញ​ពាន​ប្រុង​នឹង​ធ្លាក់ មក​ដាក់​លើ​ដៃ​ក្លឹប​ដឹកនាំ​ដោយ​លោក Mikel Arteat លុះ​ត្រា ៥ ប្រកួត​សេសសល់ រក​បាន​ជ័យជម្នះ ឈប់​ត​យក​ស្មើ ឬ​ចាញ់​ដូច​មុន តែ​មើល​ទៅ​ប្រហែល​ជា​មិន​ងាយ ដ្បិត​ត្រូវ​ប៉ះ​សុទ្ធ​តែ​គីឡូ​ធ្ងន់ តួ​យ៉ាង​គឺ Chelsea, Newcastle, Brighton, Nottingham Forest និង Wolves ហើយ​ក៏​ទាមទារ​ការ​ចាំ​អ៊ុត​មើល​បរាជ័យ​របស់ City នៅ​ប្រកួត​សេសសល់​នោះ​ដែរ។

ចំណែក​ក្លឹប​ដឹកនាំ​ដោយ​លោក Pep Guardiola ដែល​សេសសល់​ដល់ ៧ ប្រកួត មាន​ដូច​ជា​ការ​ប៉ះ Fulham, West Ham, Leeds United, Everton, Chelsea, Brighton និង Brentford នេះ​បើ​ឈ្នះ​ទាំង​អស់ គឺ​លើក​ពាន​ស្វ័យប្រវត្តិ ដោយ​ឥត​ខ្វល់​ពី​លទ្ធផល​របស់​ក្លឹប​គូ​ប្រជែង តែ​ដំណើរ​នៅ​វគ្គ​ចុង​បញ្ចប់​នេះ ក៏​អាច​រាង​តឹង ដ្បិត​ក្រៅ​តែ​ពាន Premier League ក៏​សល់​ភារកិច្ច​ធំ ត្រូវ​ប្រុង​ជើង​កីឡាករ​ទុក​សម្រាប់​ពាន UEFA Champions League និង FA Cup ពីរ​ផ្សេង​ទៀត។

យ៉ាង​ណា​យើង​ក៏​ចូលរួម​អបអរ​ជាមួយ​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង​ឡុង ត្រឹម​ប្រកួត​ជុំ​ទី ៣៣ ដែល​ពួក​គេ​បាន​ធានា​កៅអី UCL នា​រដូវ​កាល​បន្ទាប់ ២០២៣/២៤ ជា​ផ្លូវការ មាន​ន័យ​ថា រឿង​ឈ្នះ​ពាន​ឬ​អត់ ទុក​មួយ​ឡែក តែ​រឿង​លេង​ពាន​អឺរ៉ុប ខកខាន ៦ ឆ្នាំ​គឺ​ដឹង​តែ​បាន​ហើយ។

លើក​ចុង​ក្រោយ​ដែល​កាំភ្លើង​ធំ ឈរ​ជើង​នៅ​ពាន​រង្វាន់ Champions League គឺ​នា​រដូវ​កាល ២០១៦/១៧ សារ​នោះ​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូល ឈ្នះ ៤ ស្មើ ២ ចាប់​ដៃ PSG ឡើង តែ​ដល់​វគ្គ​បន្ទាប់ ១៦ ក្រុម ត្រូវ​ក្លឹប​មក​ពី​អាល្លឺម៉ង់ Bayern Munich លុត​ស្ពឹក​មុខ​ទាំង​ពីរ​ជើង នៅ​លទ្ធផល ១០-២ ពោល​មួយ​ជើង ៥-១ មួយ​ជើង ៥-១។