ហាមឃាត់ដាច់ខាត ចំពោះការថតរូប និងចែកចាយរូបភាព ពេលហ្វឹកហាត់សម្ដែង ពិធីបើក-បិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម

ខែ​មេសា 26, 2023

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ នេះ បានជូនដំណឹងឱ្យបានជ្រាបថា

ដើម្បីរក្សាសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងកម្មសិទ្ធិបញ្ញារបស់ពិធីបើក បិទ សូម ហាមឃាត់ដាច់ខាតការថតរូប និងចែកចាយរូបភាពក្នុងពេលហ្វឹកហាត់ សម្ដែង និង សម្ដែងសាកល្បង ពិធីបើក បិទ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ។

ទន្ទឹមនឹងនេះ ក្រៅពីអ្នកហ្វឹកហាត់សម្តែង និងក្រុមជំនួយការហ្វឹកហាត់សម្ដែង គឺមិនអនុញ្ញាត ឱ្យចូលក្នុងពហុកីឡដ្ឋានជាតិមរតកតេជោឡើយ។

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានជំនឿយ៉ាងមុតមាំចំពោះការយោគយល់ និងអធ្យាស្រ័យពីសំណាក់បងប្អូនសាធារណៈជនទាំងអស់៕ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖