អ្នក​កត់ត្រា​ប្រវត្តិសាស្ត្រ Jose Mourinho ដាស់ Roma ពី​ដំណេក វែក​ឃើញ​ក្តីស្រមៃ​ធំ ៣

ខែ​មេសា 23, 2023

ពី​មុន​ល្បី​ក្លឹប​អង់គ្លេស ក្លឹប​អេស្ប៉ាញ ដល់​តែ​រដូវ​កាល​នេះ គ្រប់​គ្នា​ហាក់​ចាប់​អារម្មណ៍ និង​កំពុង​ខ្លាចរអា​ជាមួយ​ក្លឹប​មក​ពី​អ៊ីតាលី​ទៅ​វិញ ជាក់ស្តែង​ដូច​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ UEFA Champions League និង Europa League រដូវ​កាល ២០២២/២៣ សេសសល់​ក្លឹប​នៅ Serie A ដល់​ទៅ ៤ រួម​មាន​ AC Milan, Inter Milan, Juventus និង AS Roma។

យ៉ាង​ណា​មួយ​ក្នុង​ចំណោម​ក្លឹប​ដូច​បាន​រៀបរាប់ ក៏​ជឿ​ថា អ្នក​គាំទ្រ​ពិត​បាន​ដាក់ចិត្ត​គិត​ស្រមៃ​ខ្លាំង​បំផុត ទៅ​ដល់ក្លឹប​ ស្ថិតក្រោម​ការ​ដឹកនាំ​ដោយ​អ្នកចាត់ការ​រហស្សនាម “Special One” គឺ Jose Mourinho បន្ទាប់​ការ​ជោគជ័យ​ម្តង​ហើយ​ម្តង​ទៀត នេះ​ល្អ​ទាំង​ក្នុង​លីគ ល្អ​ទាំងនៅ​លំដាប់​ពាន​ប្រចាំ​ទ្វីប។ បុរស​សញ្ជាតិ​ព័រទុយហ្គាល់ ហាក់​ដូច​បាន​ដាស់​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង​រ៉ូម ឲ្យ​ភ្ញាក់​ពី​ដំណេក ក្រោយ​ការ​ធ្លាក់​ចុះ​ទម្រង់​លេង និង​ប្រជាប្រិយភាព​អស់​រយៈ​កាល​ជា​ច្រើន​ឆ្នាំ ដល់​តែ​ពេល​នេះ Roma បាន​ក្លាយ​ជា​ក្លឹប​ដែល​គួរឲ្យ​ចងចាំ​បំផុត​ក្នុង​ចិត្ត​ទៅ​វិញ។

CTS Sports បង្ហាញ​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៣ ដែល Roma គួរ​អរគុណ​ជា​ពិសេស ដល់​គ្រូ​វ័យ ៦០ ឆ្នាំ​ខាង​លើ៖

៣) កំណត់ត្រា​នៅ​ពាន​រង្វាន់​អឺរ៉ុប

បន្ទាប់​ចុះ​ហត្ថលេខា​មក​ដឹកនាំ​នៅ​រដូវ​ក្តៅ ឆ្នាំ ២០២១ សមិទ្ធផល​ធំ​ដំបូង​ Mourinho បាន​សម្រេច គឺ​ការ​ឈ្នះ​ពាន Europa Conference League នា​រដូវ​កាល​ចាស់ វា​ក៏​ជា​ពាន​អឺរ៉ុប​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្រ្ត​ដែល Roma បាន​ឈ្នះ។

លុះ​ចូល​មក​ដល់​រដូវ​កាល​នេះ ក៏ Roma ឈាន​ដល់ ៧៥ ភាគរយ នៃ​ដំណើរ​ឈ្នះ​ពាន Europa League ថែម​មួយ​ទៀត ដោយ​យើង​រង់ចាំ​តែ​អ៊ុត​មើល​លទ្ធផល​ទល់​ក្លឹប Bayer Leverkusen ដើម្បី​ឈាន​ទៅ​វគ្គ​ចុង​ក្រោយ​ប៉ុណ្ណោះ។ គួរ​ឲ្យ​ដឹង វា​ក៏​ជា​កំណត់ត្រា​ការ​ដែល​អាច​ឡើង​មក​វគ្គ ៤ ក្រុម​នៅ​ពាន​អឺរ៉ុប ពីរ​រដូវ​កាល​ជាប់​គ្នា មិន​ធ្លាប់​កើត​មាន​ទាល់​តែ​សោះ។

២) ដឹក​បង្ហាញ​ភាព​ខ្លាំង​របស់​កីឡាករ

យើង​និយាយ​ពី Roma ជឿ​ថា​អ្នក​គាំទ្រ​ចាំ​តែ ២ ជំនាន់​ប៉ុណ្ណោះ នៅ​កំឡុងពេល​ជិត​ពីរ​ទសវត្ស​ចុង​ក្រោយ ដូច​កាល Francesco Totti នៅ​ឈរ​ជើង​មុន​ចូល​និវត្ត​ក្នុង​ឆ្នាំ ២០១៧ និង Edin Dzeko ចាកចេញ​នៅ​ឆ្នាំ ២០២១។ ក្រៅ​ពី​នោះ​សួរ​ចុះ តើ​មាន​កីឡាករ Roma ណា ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ដក់ជាប់​ក្នុង​អារម្មណ៍​បំផុត?

កាល​ថ្ងៃ​ទី ០៨ មេសា Mourinho បាន​លើក​ឡើង៖ “តើ​អ្នក​ប្រាកដ​ទេ​ថា Roma នឹង​អាច​ឈរ​លេខ ៣ ជឿ​ដែរ​ហី​ថា Juventus អត់​អាច​មាន ៥៩ ពិន្ទុ​នោះ ខ្ញុំ​ចង់​មាន​ន័យ​ថា នេះ​យើង​កំពុង​​ស្ថិត​ក្នុង​ទឹកដី​អ៊ីតាលី”។

លុះ​ដល់​ថ្ងៃ​ទី ២០ មេសា ឥត​ខុស​ដូច​ការ​លើក​ឡើង គឺ Juventus បាន​ពិន្ទុ​មក​វិញ​មែន ហើយ Mourihno ក៏​លើក​ឡើង៖ “ខ្ញុំ​ដឹង​មុន​ទៅ​ហើយ​ថា ១៥ ពិន្ទុ​របស់​ពួក​គេ នឹង​ត្រូវ​បាន​សង​តាំង​ពី​បី​ខែ​មុន នេះ​ខ្ញុំ​ដឹកនាំ​ក្លឹប​នៅ​អ៊ីតាលី​សរុប​មក​ ៤ ឆ្នាំ​ហើយ មិន​មែន​ទើប​តែ​មក​ទី​នេះ ៤ ​ថ្ងៃ​ទេ”។

ទោះ​ជា​យ៉ាង​ណា ក៏ Roma នៅ​តែ​រក្សា​ក្តីសង្ឃឹម​អាច​ឈោង​បាន​កៅអី UCL សម្រាប់​រដូវ​កាល​បន្ទាប់ រួច​បើ​ដូច​ការ​ព្យាករណ៍​ទុក នោះ​ក៏​មាន​ន័យ ថា Mourinho គឺ​ជា​អ្នក​ស្រោចស្រង់​ទាញ​ក្លឹប​មក​កាន់​ពាន​លំដាប់​ទី​មួយ​សារ​ជា​ថ្មី ក្រោយ​ខកខាន​តាំង​រដូវ​កាល ២០១៨/១៩។ ចុះ​ស្រមៃ​ទៅ​មើល​បើ​រដូវ​កាល​នេះ ឈ្នះ Europa League ទៀត ហើយ​រដូវ​កាល​ក្រោយ​បាន​លេង Champions League តើ​ពិសេស​យ៉ាង​ណា​ទៅ?