កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នៅកម្ពុជា គេកត់សម្គាល់ឃើញមានវិញ្ញាសាត្រូវបានដាក់ប្រកួតឡើង ដូចជាកីឡាជឺជិតស៊ូ បាល់ទះ បាល់ទាត់ ហែលទឹក និង ប្រភេទកីឡាផ្សេងទៀត ជាដើម ។
យ៉ាងណាមិញ ក្នុងវិញ្ញាប្រកួតកាលពីថ្ងៃទី ៧ កន្លងទៅនោះ មហាជនអ្នកគាំទ្របានចាប់អារម្មណ៍ខ្លាំងចំពោះការប្រកួតកីឡា ៣ ប្រភេទ គឺកីឡាជឺជិតស៊ូ កីឡាបាល់ទាត់ និង កីឡាបាល់ទះ ដែលប្រភេទកីឡា ៣ នេះ បានធ្វើឱ្យមហាជនខ្មែរតាមដានយ៉ាងជក់ចិត្ត និង មិនហ៊ានងាកចេញឡើយ។
១. កីឡាជឺជិតស៊ូ កីឡាការិនីជូជិតស៊ូកម្ពុជា ខាន់ ចេសា បានធ្វើឱ្យមហាជនអ្នកគាំទ្រមានមោទកភាពយ៉ាងខ្លាំង បន្ទាប់ពីកីឡាការិនីរូបនេះបានយកឈ្នះជាបន្តបន្ទាប់លើគូប្រកួត ដែលមានដូចជា សិង្ហបុរី វៀតណាម ថៃ និង ចុងក្រោយគឺផ្តួលកីឡាការិនីហ្វីលីពីនឱ្យសុំចុះចាញ់ ដណ្តើមបានមេដាយមាសជូនកម្ពុជា ជាមួយការប្រកួតមួយយ៉ាងស្វិតស្វាញ និង ធ្វើឱ្យមហាជនអ្នកគាំទ្រសឹងគាំងម្តងៗហើយពេលកំពុងទស្សនានោះ។
២. កីឡាបាល់ទាត់ ក្នុងជំនួបរវាងក្រុមជម្រើសជាតិគោព្រៃជំទង់កម្ពុជា និង ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា កាលពីយប់ថ្ងៃទី ៧ កន្លងទៅនេះ ក្រុមបាល់ទាត់កម្ពុជាលេងបានយ៉ាងល្អ ប៉ុន្តែបានភ្លាត់ស្នៀតឱ្យក្រុមបាល់ទាត់មីយ៉ាន់ម៉ារកគ្រាប់បាល់បានមុនចំនួន ២ គ្រាប់ រហូតដល់ចប់ការប្រកួត។ ជំនួបបាល់ទាត់រវាងក្រុមទាំងពីរនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រតាមដានយ៉ាងយកចិត្តទុកដាក់ និង មិនហ៊ានប្រិចភ្នែកឡើយ ព្រោះមានការវាយបកគ្នាទៅវិញទៅមក តែយ៉ាងណា ក្រុមកម្ពុជានៅតែមិនអាចរកគ្រាប់បាល់បាន។
៣. កីឡាបាល់ទះ យប់មិញនេះ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រកម្ពុជាតានតឹងណាស់ ព្រោះជំនួបមួយដែលមានគូប្រកួតខ្លាំងនោះគឺថៃ។ ពិតណាស់ ក្នុងប្រភេទកីឡានេះ កម្ពុជា បានប៉ះជាមួយថៃ ដោយការប្រកួតថៃបានស៊ីកម្ពុជា ២ សិតមុនដំបូង ប៉ុន្តែបន្ទាប់ពីសិតទី ៣ ទៅ កម្ពុជាបាននាំមុខ និង ស៊ីវិញជាបន្តបន្ទាប់ រហូតដល់សិតកាត់សេចក្តីចុងក្រោយ គឺសិតទី ៥ កម្ពុជា បានបំបែកកំណត់ត្រាស៊ីថៃ ១០ ទល់នឹង ១៥ គ្រាប់កាត់សេចក្តី ដោយក្រុមកម្ពុជាបានឡើងដល់វគ្គដណ្តើមមេដាយមាសជូនកម្ពុជា៕
@talotto188 #តាឡូតូ #foryou #fyp #fypシ #khmertiktok #cambodiatiktok #seagames32🇰🇭 #therealvannda #vannda ♬ សំឡេងដើម – 🙏❤️តា ឡូតូ 🙏❤️ TA LOTTO