១០ សន្លឹកពី លឹម ពិសុទ្ធ កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា សង្ហាមិនចាញ់តារាសម្ដែង…

ខែ​ឧសភា 4, 2023

ថ្មីៗនេះ មហាជនជាច្រើនកំពុងតែចាប់អារម្មណ៍នឹងសម្រស់កីឡាករបាល់ទាត់ ក្នុងក្រុមជម្រើសជាតិ គោព្រៃ លឹម ពិសុទ្ធ ដែលមិនត្រឹមតែមានទេព្យកោសលពូកែផ្នែកកីឡាបាល់ទាត់ប៉ុណ្ណោះទេ តែថែមទាំងមានសម្រស់ស្រស់សង្ហាមិនចាញ់តារាសម្ដែង ទទួលបានការចាប់អារម្មណ៍ ស្រឡាញ់ពេញចិត្តពីសំណាក់យុវវ័យ និង អ្នកគាំទ្របាល់ទាត់ជាច្រើន។

យុវជនសង្ហា ពូកែចែកបាល់រូបនេះ បច្ចុប្បន្នកំពុងទទួលភារកិច្ចដ៏សំខាន់ជាមួយក្រុមបាល់ទាត់ជម្រើសជាតិ U 22 ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ខណៈកម្ពុជាស្ថិតនៅក្នុងពូល A ដោយប្រកួតទីមួយយកឈ្នះទីម័រទទួលបាន ៣ ពិន្ទុ និងប្រកួតទី ២ ស្មើជាមួយហ្វីលីពីន ចែកគ្នាម្នាក់មួយពិន្ទុ៕ តស់ ! មកទស្សនារូបភាព ១០ សន្លឹក ដ៏ស្រស់សង្ហារបស់កីឡាករជម្រើសជាតិកម្ពុជា លឹម ពិសុទ្ធ ៖