ឮតែសំឡេងពីរោះ! បង្ហាញមុខម្ចាស់សំឡេងប្រកាស ក្នុងកម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមយប់មិញ…(មានវីដេអូ)

ខែ​ឧសភា 6, 2023

កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ មានប្រារព្ធធ្វើមហាព្រឹត្តិការណ៍ការបើកកម្មវិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ ក្រោយពីកម្ពុជាបានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡានេះ។

យ៉ាងណាមិញ នៅពីក្រោយការបើកព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ មហាជនជាច្រើនបានបង្ហាញការភ្ញាក់ផ្អើល ក៏ដូចជាការចាប់អារម្មណ៍ជាខ្លាំងចំពោះសំឡេងពិធីករ ពិធីការិនីផងដែរ។ ស្របគ្នានេះ តាមរយៈគណនី TikTok លោក ជា វណ្ណារិទ្ធ បានបង្ហោះវីដេអូពីសកម្មភាពខាងក្រោយឆាក នៃមហាព្រឹត្តិការណ៍នេះ ដោយបង្ហាញពីសកម្មភាពពិធីករ ពិធីការិនី កំពុងតែប្រកាសពីសកម្មភាពនានាក្នុងកម្មវិធី។

ពិតណាស់ សម្រាប់ពិធីករ និង ការិនី ប្រកាសពីអង្គពិធីទាំងភាសាជាតិ និង អង់គ្លេសនោះ គឺមានលោក ជា វណ្ណារិទ្ធ និង ពិធីការិនីជើងចាស់មួយរូប ដែលជាម្ចាស់សំឡេងក្នុងពិធីបុណ្យអុំទូក បានចាប់ដៃគ្នាដើម្បីសម្រួលដល់កម្មវិធី ជាមួយសំឡេងដ៏ពីរោះគួរឱ្យចាប់ចិត្ត។

ទន្ទឹមនឹងនេះដែរ លោក ជាវណ្ណារិទ្ធ ក៏បានឱ្យដឹងដែរតាម TikTok ថា ៖ «ជាកិត្តិយសណាស់ ដែលបានចូលរួមបំពេញការងារដ៏ធំជាប្រវត្តិសាស្រ្តបែបនេះ ជាពិសេសបានធ្វើការជាមួយអ្នកមីងជាទីគោរពស្រឡាញ់ (Idol) ម្ចាស់សំឡេងក្នុងពិធីបុណ្យអុំទូក តាំងពីខ្ញុំនៅតូចៗ»។

ងាកទៅអ្នកនិយមលេងបណ្ដាញសង្គម TikTok ជាច្រើនក៏បានបង្ហាញការភ្ញាក់ផ្អើល ក៏ដូចជាក្ដីរំភើប តាមការរយៈប្រអប់បញ្ចេញមតិថា ៖ «២០ ឆ្នាំហើយ ឮ តែសំឡេង មិនដែលស្គាល់មុខ»។ ហើយខ្លះទៀតបានលើកឡើងថា ៖ «ស្រឡាញ់សំឡេងពីរោះនេះណាស់»។ មិនតែប៉ុណ្ណោះ អ្នកខ្លះទៀតបានលើកឡើងថា ៖ «កើតមក ២៣ ឆ្នាំហើយ ឮ តែសំឡេង ឥឡូវបានឃើញរូបហើយ»៕

សូមទស្សនាវីដេអូខាងក្រោមនេះ

@chea_vannarith

ជាកិត្តិយសណាស់​ ដែលបានចូលរួមបំពេញការងារដ៏ធំជាប្រវត្រិសាស្រ្តបែបនេះ​ ជាពិសេសបានធ្វេីការជាមួយអ្នកមីងជាទៅគោរពស្រលាញ់​ (Idol) ម្ចាស់សម្លេងក្នុងពិធីបុណ្យអ៊ំទូក​ តាំងពីខ្ញុំនៅតូចៗលឺតែសម្លេង​ ❤️️🙏 ទោះមិនបានឃេីញផ្ទាល់ស្រែកហ៊ោជាមួយទស្សនិកជន​ តែរំភេីបក្នុងនាមជាកូនខ្មែរ​ 🇰🇭🙏

♬ original sound – Mr.Chea Vannarith

សូមទស្សនារូបភាពខាងក្រោមនេះ