បរទេស៖ ឪពុករបស់ខ្សែប្រយុទ្ធឆ្នើម Aubameyang បានអះអាងថា កូនរបស់គាត់បានរស់ក្នុងសុបិន្តអាក្រក់អស់មួយឆ្នាំនៅក្លឹប Chelsea ប៉ុន្តែឥឡូវនេះសុបិន្តនោះបានរសាត់ទៅវិញហើយ។
លោក Pierre-Francois បាននិយាយថា៖ «វាអាចគ្រាន់តែជាសុបិន្តអាក្រក់១ឆ្នាំប៉ុណ្ណោះ។ ឥឡូវនេះវាបានចប់ហើយ គាត់មានស្នាមញញឹមឡើងវិញ។
គាត់បានចុះហត្ថលេខាជាមួយនឹងក្លឹប OM ។ វាជាការធូរស្បើយដ៏ធំធេងមួយបន្ទាប់ពីសុបិន្តដ៏អាក្រក់ដែលគាត់បានជួបប្រទះ។
មានការចាប់អារម្មណ៍ជាមួយអារ៉ាប៊ីសាអូឌីត ប៉ុន្តែនៅពេលដែល OM ចេញមុខមក…តើ អ្នកណាខ្លះមិនស្រមៃចង់លេងឱ្យក្លឹបនេះ? ជាពិសេសនៅអាហ្វ្រិក ខ្ញុំនៅតែបន្តទទួលការស្វាគមន៍ជានិច្ច»៕