អ្នកចាំទីចាស់វស្សា Buffon ​បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ នៅអាយុ ៤៥ឆ្នាំ

ខែ​សីហា 3, 2023

អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា អ្នកចាំទីជើងចាស់របស់អ៊ីតាលី Gianluigi Buffon បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ នៅអាយុ ៤៥ឆ្នាំ ដែលកំពុងលេងឲ្យក្លឹប Parma ខណៈការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃបន្ទាប់។

គាត់ Buffon បានក្លាយជាអ្នកចាំទីដ៏ល្អបំផុតម្នាក់ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ហើយគាត់ក៏ជាវីរបុរសរបស់ក្រុមជម្រើសជាតិអ៊ីតាលីផងដែរ ដោយកាលនោះគាត់បានឈ្នះជើងឯក World Cup នៅក្នុងអំឡុងឆ្នាំ ២០០៦៕ ប្រភព៖Cambosport