សហព័ន្ធបាល់ទាត់ពិភពលោក UEFA ដាក់ពិន័យលើអ្នកគាំទ្រក្រុម West Ham United ចំពោះការប្រព្រឹត្តអំពើហឹង្សារបស់ពួកគេក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Conference League ទល់និង Fiorentina ក្នុងទីក្រុង Prague ដោយហាមមិនឲ្យអ្នកគាំទ្ររបស់ West Ham មកទស្សនាការប្រកួតក្រៅដីចំនួនពីឆ្នាំ ថែមទាំងពិន័យជាប្រាក់សម្រាប់សកម្មភាពរបសពួកគេអំឡុងពេលប្រកួត ដូចជាមានអ្នកគាំទ្រមួយចំនួនបានគប់វត្ថុរឹងទៅក្នុងទីលាននិងមកវាយកីឡាករ Cristiano Biraghi របស់ក្រុម Fiorentina ។
យ៉ាងណាមិញ ការដាក់ទណ្ឌកម្មនេះមិនមែនធ្វើតែលើអ្នកគាំទ្រប៉ុណ្ណោះទេ ដោយបានធ្វើលើក្លិប West Ham ផងដែរ។
– ពិន័យក្រុម West Ham United FC ចំនួន ៥០,០០០ អឺរ៉ូ និងហាមឃាត់ក្លិបមិនឲ្យមានការលក់សំបុត្រទៅអ្នកគាំទ្រសម្រាប់ការប្រកួត Europa League ចំនួន ២ ដងសម្រាប់ការប្រកួតបន្ទាប់របស់ខ្លួន ព្យួរមិនឲ្យអ្នកគាំទ្រទស្សនាការក្រៅដីរយៈពេល ២ ឆ្នាំ គិតចាប់ពីកាលថ្ងៃបរិច្ឆេទនៃការសម្រេចចិត្តនេះតទៅ។
– ពិន័យ West Ham United FC ចំនួន ៨,០០០ អឺរ៉ូសម្រាប់ការចូលលុកលុយក្នុងទីលានប្រកួត។
គួរបញ្ជាក់ថា ក្រុម West Ham បានយកឈ្នះការប្រកួតពានរង្វាន់ UEFA Conference League លើកទី ២ លើក្រុម Fiorentina ដោយលទ្ធផល ២-១៕ ប្រភព៖ goal