នៅពេលដែល Lionel Messi ចាកចេញពី Paris Saint-Germain ជម្រើសមួយក្នុងចំណោមជម្រើសដែលប្រជែងគ្នាសម្រាប់កីឡាករវ័យ ៣៦ ឆ្នាំគឺ Al-Hilal។
ទោះបីជាយ៉ាងណាក៏ដោយ ទីបំផុតក្រុមអារ៉ាប៊ីសាអូឌីតបានបរាជ័យ ខណៈដែលកីឡាករអាហ្សង់ទីនបានទៅលេងឲ្យក្រុម Inter Miami។
ក្លឹប Florida ខាងជើងធ្លាក់ចេញពីការប្រកួតជម្រុះ MLS ហេីយមានពាក្យចចាមអារ៉ាមជាច្រើនថាម្ចាស់ជើងឯក FIFA World Cup ឆ្នាំ ២០២២ នឹងចាកចេញក្នុងលក្ខខ័ណ្ឌខ្ចីជើងផងដែរ។ Inter Miami មិនលេងរហូតដល់ខែកុម្ភៈ ដូច្នេះខ្ចីជេីងលេងរយៈពេល ៦ ខែអាចទៅរួច។
យោងតាមសារព័ត៌មាន MARCA បានរាយការណ៍ថា អារ៉ាប៊ីសាអូឌីតចង់ឲ្យមានការជួបជុំរវាង Cristiano Ronaldo និង Lionel Messi ក្នុងលីគអារ៉ាប៊ីសាអូឌីត។ ពួកគេនឹងដាក់សំណើខ្ចីជើងរយៈពេល ៦ ខែ៕