អស្ចារ្យបំផុត! កីឡាការិនីតំណាងកម្ពុជា ៧ រូប ធ្លាប់ធ្វើឱ្យកក្រើកលើឆាកអន្ដរជាតិ និង ត្រៀមប្រកួតស៊ីហ្គេមយកមេដាយជូនជាតិ

ខែ​ឧសភា 3, 2023

គិតត្រឹមថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ នេះ គឺនៅសល់ ៣ ថ្ងៃទៀត ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នឹងឈានចូលមកដល់ ខណៈវិញ្ញាសាខ្លះបានចាប់ផ្ដើមជាបណ្ដើរៗនៅទឹកដីកម្ពុជាយើង ដោយកម្ពុជាបើកទ្វាបើកបេះដូងធ្វើជាម្ចាស់ផ្ទះ ទទួលភ្ញៀវអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។

កៀកថ្ងៃបើកកម្មវិធី ក៏ដូចជាកៀកថ្ងៃប្រកួតដែលខិតជិតមកដល់ មហាជនខ្មែរ បាននាំគ្នារំពឹងយ៉ាងមុតមាំនូវកីឡាការិនីខ្មែរ ចំនួន ៧ រូប ដែលសង្ឃឹមថា នឹងអាចយកមេដាយជូនជាតិបាន ដោយសារតែពួកគេធ្លាប់សាងភាពអស្ចារ្យលើឆាកអន្ដរជាតិ និងមានបទពិសោធជាច្រើនក្នុងព្រឹត្តិការណ៍កីឡាធំៗ។

១. កីឡាការិនី ខាន់ ចេសា

២. កីឡាការិនី ស្រួង ភាវី វិញ្ញាសាប៊ីយ៉ាការ៉ុម

៣.កុមារី ចាន់មីសែល អានីកា វិញ្ញាសាវាយកូនឃ្លីលើតុ

៤. កីឡាការិនី សេលីណា ឈីវ វិញ្ញាសាបាល់ទាត់នារី

៥. កីឡាការិនី ថិប កាសាន់ទ្រីនីកូល វិញ្ញាសាតេក្វាន់ដូនារី

៦. កីឡាការិនី ស៊ន សៀវម៉ី វិញ្ញាសាតេក្វាន់ដូ

៧. កីឡាការិនី ពៅ សុខា វិញ្ញាសាវ៉ូវីណាម