អនាគតរបស់ Sancho អាចនឹងស្ថិតនៅកន្លែងផ្សេង ដោយសារទម្រង់លេងរបស់គាត់មិនស្របតាមការរំពឹងទុក និងបានបរាជ័យក្នុងការជាប់ជម្រើស ដំបូងក្នុងក្រុម។ អតីតក្លឹបមួយក្នុងចំណោមក្លឹបទាំងបីរបស់គាត់ កំពុងដឹកនាំការប្រណាំងប្រជែង ដើម្បីចុះហត្ថលេខាលើកីឡាករវ័យ ២៣ឆ្នាំ និងនាំគាត់ចេញពី Old Trafford។
Jadon Sancho ត្រូវបានក្លឹបចុះហត្ថលេខាលើតម្លៃ ៧៣លានផោនពីក្លឹប Borussia Dortmund ក្នុងឆ្នាំ២០២១ ហើយវាត្រូវបានគេរំពឹងថាគាត់នឹងធ្វើឱ្យ ពិភពលោកកាន់តែមើលឃើញច្បាស់ពីភាពលេចធ្លោរ។
ខ្សែបម្រើស្លាបដ៏ប៉ិនប្រសប់រូបនេះបានស៊ុតបញ្ចូលទី និងបញ្ជូនបាល់បាន ៧៦គ្រាប់ ក្នុងរយៈពេល ២រដូវកាលចុងក្រោយរបស់គាត់នៅ Dortmund ខណៈដែលពីររដូវកាលដំបូងរបស់គាត់នៅ United បានត្រឹមតែ ១៨គ្រាប់ប៉ុណ្ណោះ ដែលបង្ហាញថាគាត់មិនបានឈានដល់ កម្រិតដែលគាត់បានបង្ហាញ ពីមុននោះទេ។
កីឡាករវ័យក្មេងដ៏មានថាមពល Alejandro Garnacho កំពុងបង្កើតរឿងមួយយ៉ាងរហ័សសម្រាប់ខ្លួនគាត់ក្នុងជម្រើស ១១នាក់ដំបូង ហើយ Marcus Rashford ត្រូវបានគេរំពឹងថានឹងត្រលប់មកកាន់ស្លាបវិញ ដែលអាចបង្ហាញពីចុងបញ្ចប់នៃពេលវេលារបស់ Sancho នៅ Manchester។
យោងតាមសារព័ត៌មានអាឡឺម៉ង់ BILD បានរាយការណ៍ថា ការវិលត្រឡប់ទៅកាន់ Dortmund ដែលជាក្លឹបចាស់ ដែលគាត់បានចំណាយពេល ៤ឆ្នាំ អាចនឹងកើតឡើង។
ពួកគេបានអះអាងថា ប្រធានផ្នែកកីឡារបស់ Dortmund គឺលោក Sebastian Kehl កំពុងមានទំនាក់ទំនងជាប់ជានិច្ច ជាមួយភ្នាក់ងាររបស់ Sancho៕