Cristiano Ronaldo បានក្លាយជាអត្ដពលិកដែលរកចំណូលបានច្រើនបំផុតក្នុងលោក សម្រាប់ឆ្នាំ២០២៣ ក្រោយពីសាមីខ្លួនផ្លាស់ទៅកាន់ក្លឹបបាល់ទាត់ Al-Nassr ដែលស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ការផ្លាស់ទៅលេងនៅប្រទេសតំបន់អាស៊ីនេះ បានធើ្វឲ្យចំណូលរបស់គេធៀបនឹងឆ្នាំមុន ឡើងគុណនឹងពីរ ហើយក៏មានចំនួនលើស Lionel Messi និង Kylian Mbappe ដែលលេងនៅ Paris Saint Germain ទៀតផង។
បើយោងតាម Forbe បានឲ្យដឹងថា Ronaldo មានចំណូលប្រចាំឆ្នាំរហូតដល់ទៅ ១៣៦លានដុល្លារអាមេរិក ពោលគឺឡើងដល់ទៅ ៧៥លានដុល្លារអាមេរិក ឯណោះ បើធៀបទៅនឹងឆ្នាំមុន។
Messi ស្ថិតនៅលេខ២ ដោយរកចំណូលប្រចាំឆ្នាំប្រមាណ ១៣០លានដុល្លារអាមេរិក ខណៈលេខ៣ គឺ Mbappe ដែលរកបាន ១២០លានដុល្លារមេរិក៕