អតីតប្រធានក្លឹប Real Madrid លោក Ramon Calderon បានអះអាងថា Real Madrid នឹងស្វាគមន៍ Lionel Messi អស់ពីចិត្ត ប្រសិនបើកីឡាករអាហ្សង់ទីនរូបនេះ សម្រេចចិត្តផ្លាស់ទៅទឹកដី Santiago Bernabeu ។
យ៉ាងណាមិញមានការងឿងឆ្ងល់អំពីអនាគតរបស់ Messi ជាមួយ Paris Saint-Germain ខណៈដែលកិច្ចសន្យារបស់គាត់នឹងបញ្ចប់នៅថ្ងៃទី 30 ខែមិថុនាឆ្នាំ ២០២៣ នេះ។
យោងទៅតាមអ្នកសារព័ត៍មានដ៏ល្បីលោក Fabrizio Romano បានអះអាងថា ខ្សែប្រយុទ្ធរូបនេះប្រាកដជាចាកចេញពីក្លឹប Paris Saint-Germain ដោយគ្មានតម្លៃខ្លួន។
Messi បានទទួលសំណើរដែលមានទឹកប្រាក់រហូតដល់ 400លានអឺរ៉ូ ក្នុងមួយឆ្នាំពីក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal នេះបើយោងតាមអ្នកសារព័ត៌មានខាលើ។ នៅមិនទានអស់ទេ! ក្លឹប Inter Miami របស់ Major League Soccer ក៏មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Messiផងដែរ។