យោងតាមប្រភពបានអោយដឹងថា៖ អតីតខ្សែការពារក្រុម Manchester United លោក Lee Roche ដែលធ្លាប់បានលេងជម្រើសដំបូងបាន 5ដង ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson រួចរូបលោកបានចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ 27 ឆ្នាំ ហើយទៅធ្វើជាជាងភ្លើងវិញ។
Roche មានកើតនៅ Bolton ក្នុងឆ្នាំ 1980 និងចូលរួមជាមួយនឹងថ្នាល់យុវជន Man United ក្នុងឆ្នាំ 1997 ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅ Premier League នៅឆ្នាំបន្ទាប់ទល់នឹងក្រុម Newcastle ។
គាត់ក៏ធ្លាប់បានបង្ហាញខ្លួនជម្រើសដំបូងនៅ League Cup ទល់នឹងក្រុម Arsenal មុនចំណាយពេលរដូវកាលឆ្នាំ 2000ដល់20001 ក្នុងការលេងខ្ចីជើងនៅ Wrexham ដែលកាលនោះស្ថិតនៅលីគទី២នៃប្រទេសអង់គ្លេស។
ក្លឹប Wrexham បានបញ្ចប់រដូវកាលរបស់់ខ្លួន ដោយជ័យជ័យ ដោយអាចរកបាន 63 ពិន្ទុពីការប្រកួត 46ដង របស់ពួកគេ និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 10 ដែលជាទីតាំងខ្ពស់ជាងរដូវកាលមុន។ Roche បានបង្ហាញខ្លួនចំនួន ៤១លើក រដូវកាលនោះ។
នៅពេលគាត់ត្រលប់មក United វិញ ខ្សែការពារវ័យក្មេងរូបនេះត្រូវរង់ចាំអស់ជាងមួយឆ្នាំ មុនការបង្ហាញខ្លួនជាគ្រូបង្វឹកបន្ទាប់របស់គាត់សម្រាប់ក្លឹប។ គាត់បានចាប់ផ្តើមការប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ឆ្នាំ 2002/03 ទល់នឹងក្រុម Deportivo La Coruna ការប្រកួតនោះ United បានចាញ់ 2-0 ។
យ៉ាងណាមិញគាត់ត្រូវបានចាកចេញពី United នៅចុងឆ្នាំ 2003 ដោយផ្លាស់ទៅ League ទីពីរដើម្បីចូលរួមជាមួយក្រុម Burnley ។
ប៉ុន្តែ Roche ត្រូវបានផ្លាស់ប្តូរទៅកាន់តំណែងដែលមិនធ្លាប់លេង ធ្វើអោយគាតសំរាប់ចិត្តចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ 27 ឆ្នាំ ហើយទៅធ្វើជាជាងភ្លើងវិញ។