ហ្វាំងឡង់ត្រៀមទប់ទល់ក្រុមភ្ញៀវដាណឺម៉ាកដោយត្រឹមតែស្មើក៏គ្រប់គ្រាន់

ខែ​កញ្ញា 11, 2023

ក្រុមមកពីអឺរ៉ុបខាងជើងគឺហ្វាំងឡង់ត្រូវស្វាគមន៍ប្រទេសជិតខាងដាណឺម៉ាកក្នុងការប្រកួតជម្រុះពានរង្វាន់ Euro ២០២៤ នៅកីឡាដ្ឋាន Olympic Helsinki នៅវេលាថ្ងៃអាទិត្យម៉ោង ១១:00 យប់​ដើម្បីបង្កើនការរំពឹងទុកឈានទៅបញ្ចប់វគ្គជម្រុះកៅអី Euro ២០២៤ របស់ពួកគេ។
សម្រាប់ហ្វាំងឡង់រកបានជ័យជំនះដល់ទៅ៤ដងក្នុងការប្រកួតគឺឈ្នះ៤និងចាញ់១ ខណៈដាណឺម៉ាកឈ្នះ៣និងស្មើ១ចាញ់១។
១.ប្រវត្តិជួបគ្នា ក្នុងនាមម្ចាស់ផ្ទះ ហ្វាំងឡង់ធ្លាប់ឈ្នះ២ដងគត់ ខណៈជួបគ្នាចុងក្រោយដាណឺម៉ាកលត់ក្នុងលទ្ធផល ៣ទល់១ ហើយ Rasmas Hojlund ធ្វើបាន Hat-trick ដោយស៊ុតបញ្ចូលបាន៣គ្រាប់តែម្នាក់ឯង។

២.ពត៌មានកីឡាករហ្វាំងឡង់(ម្ចាស់ផ្ទះ)
ក្រុមម្ចាស់ផ្ទះមិនមានកីឡាកររងរបួសគួរអោយកត់សម្គាល់នោះឡើយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Hradecky; Hoskonen, Ivanov, Jensen; Alho, Kairinen, Schuller, Niskanen; Antman, Pohjenpalo, Pukki
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-៣

៣.ពត៌មានកីឡាករដាណឺម៉ាក(ភ្ញៀវ)
ដូចគ្នាផងដែរមិន​មានកីឡាកររបួសដែលជា​បញ្ហា​សម្រាប់ក្រុម​ភ្ញៀវនោះ​ទេ​។ទោះយ៉ាងណាអ្នកចាំទី Kasper Schmeichel ត្រៀមង្ហាញខ្លួនលើកទី ៩៥ សម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSchmeichel; Larsen, Kjaer, Andersen, Maehle; Jensen, Hojbjerg, Eriksen; Olsen, Hojlund, Poulsen
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ ហ្វាំងឡង់ ១:១ ដាណឺម៉ាក