ទីបំផុតខ្សែបម្រើស្លាបរបស់បិសាចក្រហម Man Utd Jadon កីឡាករ Sancho ត្រូវបានក្លឹបតម្រូវអោយធ្វើការហ្វឹកហាត់ជម្រើសទីពីរ បន្ទាប់ពីក្រុមឈុតធំដំបូងពោលគឺត្រូវធ្វើបែបនេះរហូតដល់បញ្ហារបស់គេជាមួយអ្នកចាត់ការ Erik ten Hag ត្រូវបានដោះស្រាយរួចរាល់ តាមវិន័យនិងបញ្ញាត្តិក្រុម។
គួរបញ្ជាក់ថាវិវាទក្នុងក្រុមរវាងគ្រូនិងសិស្សបានកើតមានឡើងក្រោយពីលោក Ten Hag មិនបានដាក់អោយកីឡាករ អន្តរជាតិអង់គ្លេស រូបនេះចូលលេងពេលចាញ់ Arsenal កាលពីដើមខែ ក្រោមហេតុផលថាអតីតយុវជនថ្នាលក្រុមមេឃខៀវ Man.city ហ្វឹកហាត់មិនទាន់ ដល់កម្រិតស្តង់ដាដែលរូបលោកចង់បាននៅឡើយ ។ ទោះយ៉ាងណាកីឡាវ័យ ២៣ ឆ្នាំបានច្រានចោលការលើកឡើងរបស់គ្រូបង្វឹក សញ្ជាតិហូឡង់ និងបានចាត់ទុកខ្លួនឯងថាជាកីឡាករដែលមានសមត្ថភាព និងត្រៀមជួយក្លឹបជានិច្ច។គួររំលឹកផងដែរថាពត៌មានរសើបនេះកើតឡើងត្រឹមតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពីកីឡាករខ្សែបម្រើស្លាបប្រេស៊ីល Antony បានរងការចោតប្រកាន់ រំលោភបំពាន និងប្រើអំពើហិង្សាលើអតីតមិត្តស្រីរបស់គាត់។
Sancho and Ten Hag ‘direct contact’ claim made as Ferdinand reveals Man Utd boss’ masterplan
Sancho បានផ្ទេរពី Dortmund មក Old Trafford ក្នុងតម្លៃ ៧៣លានផោនក្នុងឆ្នាំ ២០២១ប៉ុន្តែ មិនបានជាប់ជម្រើស១១នាក់ដំបូងចូលលេងជាប់លាប់នោះឡើយ។ បើទោះបីជាមិនប្រឈមបញ្ហរបួសនិងរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីត្រឹមតែ៩គ្រាប់ហើយ Assist ៦លើកពីការបង្ហាញខ្លួន៥៨ដងនៅក្របខណ្ឌ EPL។