សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជូនដំណឹងពីការចែកសំបុត្រទស្សនាឥតគិតថ្លៃសម្រាប់ការប្រកួតរវាងទីម័រខាងកើតទល់នឹងឥណ្ឌូណេស៊ី និងរវាងមីយ៉ាន់ម៉ាទល់នឹងកម្ពុជា ដែលនឹងត្រូវចែកជូននៅថ្ងៃទី៦ ខែឧសភា ចាប់ពីម៉ោង៨ព្រឹកតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សូមជម្រាបថា ក្នុងការជូនដំណឹងនារសៀលថ្ងៃទី៥ ខែឧសភានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនបានបញ្ជាក់ពីទីតាំងចែកសំបុត្រឥតគិតថ្លៃនៅទីតាំងផ្សេងឡើយ។
ការចែកជូននេះ នឹងធ្វើឡើងនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមនុស្សចំនួន ២២,៥០០នាក់ ដែលមកមុនដំបូង និងអនុញ្ញាតឱ្យចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិដើម្បីទទួលយកសំបុត្រ។ ខ្លោងទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក និងបើកចាប់ពីម៉ោង ៦:០០នាទីព្រឹក។
សហព័ន្ធបន្តថា ក្រោយពីរាប់ចំនួនមនុស្សឱ្យត្រូវតាមចំនួនសំបុត្រហើយ យើងនឹងធ្វើការបិតទ្វារពហុកីឡដ្ឋានជាតិ និងមិនអនុញ្ញាតឱ្យបងប្អូនផ្សេងៗទៀតចូលក្នុងបរិវេណទៀតឡើយ ដើម្បីបញ្ជៀសនូវការរង់ចាំដោយមិនទទួលបានសំបុត្រ៕