សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសផ្ដល់ថវិកា២ម៉ឺនដុល្លារ និងស្នើសុំផ្ដល់សញ្ជាតិខ្មែរ ដល់កីឡាករប្រដាល់ប្រេស៊ីល Thiago។ សម្ដេច ប្រកាសបែបនេះ តាមបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី៨ មេសា។
«ដើម្បីជាការលើកទឹកចិត្ត ខ្ញុំសូមចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ។ មួយវិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago» ។ នេះបើតាមសម្ដេច ហ៊ុន សែន។
ការប្រកាសរបស់សម្ដេច ហ៊ុន សែន នេះ ក្រោយពេលដឹងថា ស្ថាប័នប្រដាល់ម៉ឺយថៃ WMO ដកហូតខ្សែក្រវាត់ និងកម្មវិធី APEX Fight Series មិនព្រមផ្តល់តម្លៃខ្លួន៣០០០ដុល្លារ ដល់Thiago ក្រោយវាយឈ្នះកីឡាករអង់គ្លេស JOE ។ ក្នុងការប្រកួតនោះ Thiago បានប្រកាសថា ខ្លួនតំណាងគុន