លោក Ole ចេញមកប្រលះគ្រួសារត្រកូល Glazer ក្រោយលាក់ទុកក្នុងចិត្តរាប់ឆ្នាំ…

ខែ​ឧសភា 15, 2023

បរទេស៖ អតីតគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានចេញមកប្រលះម្ចាស់ក្លឹបបច្ចុប្បន្នរបស់ក្រុមបិសាចក្រហម Manchester United គឺក្រុមគ្រួសារត្រកូល Glazer ដោយពួកគេមិនសូវខ្វះខ្វាយអំពីក្លឹប និងជម្រុសឲ្យពួកគេចាកចេញជាចាំបាច់ ។

លោក Ole បាននិយាយថា៖ «វាជារឿងដែលត្រូវតែធ្វើ។ កីឡដ្ឋាន Old Trafford ត្រូវបានគេមិនយកចិត្តទុកដាក់ ដូចគ្នានឹងកន្លែងហ្វឹកហាត់របស់ក្លឹប ក៏មិនត្រូវបានគេយកចិត្តទុកដាក់ដូចគ្នា។ យើងត្រូវតែតាមទាន់ក្រុមផ្សេងទៀត។ »