លោក Erik Ten Hag បញ្ជាក់ពីអនាគតរបស់ De Gea ក្រោយបង្ករកំហុសយប់មិញ

ខែ​ឧសភា 8, 2023

ក្រុមបិសាចក្រហម Manchester United បានប្រកួតចាញ់ក្រុម West Ham United ក្នុងលទ្ធផល 1-0 កាលពីយប់មិញ​ ។ មួយគ្រាប់រស់ West Ham រកបានដោយកីឡាករ​Said Benrahma នៅនាទីទី 27 ។ ជុំវិញបញ្ហានេះអ្នកគាំទ្រមានការមិនពេញចិត្តជាខ្លាំងចំពោះអ្នកចាំទី David De Gea ដែលមិនអាចរារាំងគ្រាប់បាល់មួយគ្រាប់នោះបាន ហើយអ្នកគាំទ្រមួយចំនួនទៀតចង់អោយក្លឹបបញ្ចប់កុងត្រាជាកីមួយកីឡាកររូបនេះទៀតផង ។

ទោះជាយ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតរបស់បិសាចក្រហមលោក Ten Hag មិនយល់ស្របជាមួយអ្នកគាំទ្រនោះទេ ដោយបាននិយាយថា “ជាការពិត យើងចង់អោយគាត់បន្តកុងត្រាថ្មី ប្រសិនបើគ្មានគាត់យើងនឹងមិនអាចស្ថិតក្នុងតំណែងនេះបានទេ ។

កំហុសគឺជាផ្នែកមួយនៃបាល់ទាត់ ។ ហើយនៅក្នុងក្រុមមួយនេះ យើងត្រូវតែដោះស្រាយវា និងត្រូវតែឈ្ពោះទៅមុខ​ព្រោះកីឡាគឺជាក្រុម ។ ក្នុងមួយរដូវកាលគាត់គឺជាអ្នកដែលមាន Clean Sheet ច្រើនជាងគេ កំហុសវាបានកើតឡើងរួចហើយ វាជាបាល់ទាត់ ហើយយើងត្រូវតែទទួលខុសត្រូវរួមគ្នា”​ ។